ព័ត៌មានអន្ដរជាតិ
Breaking News! បាញ់ប្រហារនៅអាមេរិក ស្លាប់មនុស្សច្រើននាក់
ប៉ូលិសនៅក្នុងទីក្រុង Boulder នៃរដ្ឋ Colorado បានរាយការណ៍ពីការបាញ់ប្រហារ នៅឯហាងលក់គ្រឿងទេសមួយកន្លែង។

មនុស្សច្រើននាក់ត្រូវបានគេរាយការណ៍ថាស្លាប់ ប៉ុន្តែភ្លាមៗនេះ ប៉ូលិសមិនទាន់បញ្ចេញតួលេខទេ។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅហាងលក់គ្រឿងទេស King Soopers ក្នុងតំបន់ Table Mesa នៃទីក្រុង Boulder។

ប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក្រុង Boulder បានឆ្លើយតបទៅនឹងរបាយការណ៍នៃការវាយប្រហារនៅទីតាំងដាច់ដោយឡែកមួយទៀត ដែលមានចម្ងាយពីកន្លែងវាយប្រហារដំបូងប្រហែល៣ម៉ាយល៍ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងស្វះស្វែងដើម្បីកំណត់ថាតើ ឧប្បត្តិហេតុទី២មានជាប់ទាក់ទងជាមួយការបាញ់ប្រហារនៅ King Soopers ដែរឬក៏អត់។

វីដេអូពីកន្លែងកើតហេតុដែលចាក់ផ្សាយដោយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក KDVR-TV បានបង្ហាញពីបុរសពុកចង្ការម្នាក់ ដោះអាវស្លៀកខោខ្លី ត្រូវបានគេដាក់ខ្នោះដៃ។
FBI បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ភ្នាក់ងាររបស់ខ្លួនកំពុងជួយប៉ូលិសក្នុងតំបន់ដើម្បីស៊ើបអង្កេតលើការបាញ់ប្រហារនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់