Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចង្អុលចំមុខអង់គ្លេស ថា ជាមេនាំសង្គ្រាមធំជាងគេបំផុត

បានផុស

នៅ

ភ្នាក់ងារចារកម្មប្រទេសរុស្ស៊ី ហៅកាត់ SVR បានចង្អុលចំមុខអង់គ្លេស ថាជាមេនាំសង្គ្រាមធំជាងគេបំផុត ជាក់ស្តែងសង្គ្រាមលោកលើកទី២ក៏ជាប្រទេសនេះដែរ ដែលជាអ្នកបញ្ឆេះនោះ។

(រូបថត៖ The Security Distillery)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

SVR បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា «ដល់ពេលហើយដែលត្រូវបកស្បែកមុខអង់គ្លេស ថាជាអ្នកដើរបង្កសង្គ្រាមធំជាងគេបង្អស់»។ 

មិនត្រឹមប៉ុណ្ណឹង SVR ថែមទាំងចោទប្រកាន់ចំៗដែរថា គឺអង់គ្លេសនេះឯង ដែលស្វះស្វែងខ្លាំងជាងគេ ដើម្បីបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការនាំយកសន្តិភាពឲ្យអ៊ុយក្រែន និងព្យាយាមបង្អាក់ដល់ការស្តារទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយមូស្គូ។

(រូបថត៖ AP)

សេចក្តីថ្លែងការណ៍របស់ SVR កើតឡើងស្របពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចេញលេចពន្លឺនៃបទឈប់បាញ់ក្រោយគណៈប្រតិភូអាមេរិក-អ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឯកភាពរួចហើយចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃដែលរៀបរៀងដោយអាមេរិក ប៉ុន្តែគេនៅរង់ចាំភាគីរុស្ស៊ី ធ្វើការសម្រេចចិត្តលើសំណើនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ វិនាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល ប្រចាំឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រុស្ស៊ី ចង្អុលចំមុខអង់គ្លេស ថា ជាមេនាំសង្គ្រាមធំជាងគេបំផុត

ស្រុកបាទី
សន្តិសុខសង្គម១២ នាទីutes មុន

ពលរដ្ឋក្នុងមូលដ្ឋានស្រុកបាទីកំពុងព្រួយបារម្ភពីសុវត្ថិភាពក្រោយករណីចោរកម្មកើតឡើងញឹកញាប់

ព័ត៌មានជាតិ១៧ នាទីutes មុន

ជួបទូតរុស្ស៊ី សម្ដេច ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា សង្គ្រាមនៅអ៊ុយក្រែន នឹងអាចឈានដល់តុចរចាបញ្ចប់ឆាប់ៗ

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យការងារ ៖ ជនមានពិការភាពប្រមាណ ១ ម៉ឺននាក់ កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជននានា

Sokha Hotels

ព័ត៌មានពេញនិយម