Connect with us

ព័ត៌មានអន្ដរជាតិ

ខឹងជំពាក់​លុយមិនព្រម​សង ស្ត្រី​​ជប៉ុនម្នាក់​ត្រូវ​ម្ចាស់​លុយ​​ចាក់​ជាង​៣០កាំបិត ពេល​កំពុង​Live

បានផុស

នៅ

ស្ត្រីវ័យក្មេងម្នាក់ត្រូវបានជនសង្ស័យចាក់សម្លាប់ជាង៣០កាំបិត ពេលកំពុងឡាយផ្ទាល់តាមដងផ្លូវក្នុងទីក្រុងតូក្យូ ដោយសារ​ការខឹងសម្បាររឿងខ្ចីលុយមិនសង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

(រូបភាព៖​​​X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យអាយុ៤២ឆ្នាំ ភេទប្រុស ឈ្មោះ Kenichi Takano បាន​ចាក់សម្លាប់នារីវ័យក្មេងឈ្មោះ Airi Sato អាយុ ២២ឆ្នាំកាលពីព្រឹកថ្ងៃអង្គារ ខណៈពេលដែលនាងកំពុងដើរតែម្នាក់ឯងនៅក្នុងតំបន់លំនៅដ្ឋាននៃ Shinjuku ដែលផ្លូវដ៏មមាញឹកបំផុតមួយរបស់ទីក្រុងតូក្យូ។ នាងបានរងរបួសត្រង់កនិងត្រង់ដើម​ទ្រូងនិងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

ជនបង្ក Takano បានប្រាប់ប៉ូលិសថា គាត់បានយកប្រាក់សន្សំរបស់គាត់ទៅឱ្យជនរងគ្រោះខ្ចីរាប់លានយ៉េន តែជនរងគ្រោះ​មិនព្រម​សងត្រឡប់មកវិញ។ គាត់បានប្រាប់ប៉ូលិសថា គាត់«មិនអាចទទួលយកបានទេ ដែលនាងរកលុយពីការ​ឡាយ​ស្រ្ទីម ខណៈពេលដែលជំពាក់លុយខ្ញុំ»។

យោងតាមការសារភាពរបស់ Takano បាននិយាយថាគាត់បានទិញកាំបិតដើរព្រៃ(survival knife) សម្រាប់ធ្វើឃាតនេះពី ២ ទៅ ៣ ខែមុន ហើយបានយកវាពីផ្ទះរបស់គាត់នៅទីក្រុង Oyama ខេត្ត Tochigi ទៅកាន់ស្រុក Takadanobaba នៅជិតទីក្រុងតូក្យូ។ គាត់​បាន​តាម​ដាន​ទីតាំង​របស់ Sato តាម​រយៈការឡាយរបស់នាង មុនឈានទៅដល់ការសម្លាប់នេះ។

(រូបភាព៖ The Japan News)

យោងតាមប៉ូលីស Takano បានស្គាល់ Sato ជាលើកដំបូងតាមរយៈការឡាយរបស់នាងក្នុងខែកុម្ភៈឆ្នាំ២០២១។ នៅ​ខែ​សីហា ឆ្នាំ ២០២២ គាត់បានចាប់ផ្តើមទៅហូប​អាហារនៅកន្លែងដែលនាងធ្វើការញឹកញាប់ ហើយក្រោយមកនាងបានចាប់ផ្តើមខ្ចីប្រាក់របស់គាត់ ដោយអះអាងថា នាងកំពុងជួបការលំបាកក្នុងការចំណាយលើការរស់នៅ។

ក្រោយមក Takano បានប្តឹង Sato ក្នុងឆ្នាំ ២០២៣ ពីបទមិនសងប្រាក់វិញ ជាមួយនឹងឯកសារបង្ហាញថាគាត់បានឲ្យនាងខ្ចីប្រាក់សរុបចំនួន ២.៥៤ លានយ៉េន ស្មើនឹង៧០០០ដុល្លារ ក្នុងរយៈពេល១០ ដងចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ ២០២២។ សេចក្តីសម្រេចបានបង្គាប់ឱ្យនាងបង់ប្រាក់ចំនួន ២.៥ លានយ៉េនដល់ Takano វិញ។ ប៉ុន្តែនៅក្នុងខែមករាឆ្នាំ ២០២៤ គាត់បានរាយការណ៍ទៅប៉ូលិសនៅក្នុងខេត្ត Tochigi ថា Sato បានបាត់ខ្លួនបន្ទាប់ពីការសម្រេចនេះ៕

(រូបភាព៖ NHK)
(រូបភាព៖The Japan News )
(រូបភាព៖ NHK)
(រូបភាព៖ The Japan News)

អត្ថបទ៖ ប៊ុន សុភាព

.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

ខឹងជំពាក់​លុយមិនព្រម​សង ស្ត្រី​​ជប៉ុនម្នាក់​ត្រូវ​ម្ចាស់​លុយ​​ចាក់​ជាង​៣០កាំបិត ពេល​កំពុង​Live

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ

សុខា ច័ន្ទ
ជីវិតកម្សាន្ដ៨ នាទីutes មុន

ខាត់ ស្រីច័ន្ទ ៖ ដេីម្បីជួយជាតិ កុំថាឡេីយ ៥០ដុល្លារ ទោះមិនបានថវិកាក៏ខ្ញុំធ្វេីដែរ ព្រោះជាតួនាទីសិល្បៈ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

រញ្ជួយដីវាយប្រហារទីក្រុង Naples ប្រទេសអ៊ីតាលី ធ្វើឲ្យប្រជាជន​​ភ័យខ្លាច ដេកក្រៅផ្ទះ​​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ទំនុកចិត្តអ្នកប្រើប្រាស់ថៃធ្លាក់ចុះ ជុំវិញភាពមិនប្រាកដប្រជាសេដ្ឋកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម