Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់លក្ខខណ្ឌ ៣ចំណុច បើចង់ឲ្យខ្លួនឈប់បាញ់

បានផុស

នៅ

បទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងក្លាយជាប្រធានបទក្តៅជុំវិញពិភពលោក ហើយអន្តរជាតិកំពុងរង់ចាំការសម្រេចចិត្តពីភាគីរុស្ស៊ីលើសំណើនេះ ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឯកភាពរួចទៅហើយ។ យ៉ាងណាឥឡូវ ទីក្រុងមូស្គូបានបញ្ជាក់ច្បាស់ៗអំពីលក្ខខណ្ឌ៣ចំណុច បើធ្វើបាននោះខ្លួននឹងយល់ព្រមលើបទឈប់បាញ់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីរដ្ឋាភិបាលទីក្រុងមូស្គូនិងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥, លក្ខខណ្ឌទាំង៣ចំណុចដែលរុស្ស៊ីដាក់នោះមានដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀ និងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។

មិនមែនជារឿងថ្មីឡើយដែលរុស្ស៊ីដាក់លក្ខខណ្ឌបែបនេះ ពោលគឺតាំងពីដំបូងមកម្ល៉េះ ដែលទីក្រុងមូស្គូទាមទារដដែលជាដដែល ពិសេសគឺឲ្យអ៊ុយក្រែន ឈប់ស្រមៃនិងបោះចោលគំនិតក្លាយជាសមាជិកអង្គការណាតូទៅ។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការទាមទារទាំង៣ខាងលើ គេមិនទាន់ឃើញមានប្រតិកម្មពីសំណាក់សហរដ្ឋអាមេរិកឬភាគីអ៊ុយក្រែនទេ ប៉ុន្តែបើយោងតាមព័ត៌មានចុងក្រោយ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើដំណើរដល់ប្រទេសរុស្ស៊ីហើយ ដោយពាំនាំជាមួយសំណើឈប់បាញ់និងដើម្បីពិភាក្សាជាមួយមន្ត្រីក្រុងមូស្គូ។

មុននេះដែរ លោក ហ្សេលេនស្គី បានផ្តាំទៅសម្ព័ន្ធអន្តរជាតិរួចទៅហើយថា ប្រយ័ត្នចាញ់បោកពូទីន រឿងបទឈប់បាញ់នេះ ព្រោះរុស្ស៊ីនឹងមិនឈប់ប្រយុទ្ធឡើយ។

សូមជម្រាបជាថ្មី សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា ដោយប្រមុខរដ្ឋាភិបាលទីក្រុងកៀវបានឯកភាពរួចហើយ ដោយរង់ចាំតែភាគីរុស្ស៊ីប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី ផ្តាំទៅសម្ព័ន្ធមិត្តទាំងឡាយថា ប្រយ័ត្នចាញ់បោកពូទីន រឿងបទឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤០ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម