ព័ត៌មានអន្ដរជាតិ
ត្រាំ ថា នឹងកាត់យក Greenland ហើយ ណាតូ ប្រហែលចូលជួយ
ឆ្លើយសំណួរអ្នកកាសែតអំពីទស្សនៈវិស័យក្នុងការកាត់យកកោះ Greenland, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥ថា៖«ខ្ញុំគិតថា ថ្ងៃណាមួយ រឿងនេះនឹងកើតឡើង។ យើងត្រូវការ Greenland សម្រាប់សន្តិសុខអន្តរជាតិ ហើយរឿងនេះក៏អាចមានណាតូ ចូលជួយដែរ»។ នេះបើតាមការចុះផ្សាយរបស់ Politico។

លោក ត្រាំ បានលើកឡើងបែបនេះក្នុងអំឡុងជំនួបជាមួយប្រមុខអង្គការណាតូ លោក ម៉ាក រូតេ នៅឯសេតវិមាន ដោយបញ្ជាក់ថា លោកចង់ឲ្យសម្ព័ន្ថភាពយោធាដឹកនាំដោយអាមេរិកមួយនេះ ជួយទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់យកទឹកដី Greenland។
ពាក់ព័ន្ធការលើកឡើងអំពីសន្តិសុខ Greenland, លោក រូតេ គាំទ្រសម្តីលោក ត្រាំ ថាគាត់និយាយត្រូវ ដោយសារបច្ចុប្បន្នរុស្ស៊ីនិងចិន ក៏កំពុងតែបង្ហាញសាច់ដុំនៅតំបន់នោះដែរ ហើយនេះជាភាពចាំបាច់ដែលប្រជាជាតិនៅលោកខាងលិច ត្រូវរួមដៃគ្នាធ្វើការក្រោមការដឹកនាំរបស់អាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ លោករូតេ បានបញ្ជាក់ថា លោកមិនចង់យកណាតូចូលលូកលាន់ក្នុងរឿងនេះឡើយ ទុកឲ្យលោក ត្រាំ ធ្វើការដោយខ្លួនឯងវិញ។
Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ ខណៈបច្ចុប្បន្ន វាមានប្រជាជនប្រមាណ៥៦ ០០០នាក់។

Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយសម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក។
នាយករដ្ឋមន្ត្រី ដាណឺម៉ាក អ្នកស្រី Mette Frederiksen អះអាងរួចហើយថា កោះនោះមិនមែនសម្រាប់លក់ទេ ហើយ ប្រជាជននៅលើកោះជាអ្នកសម្រេចជោគវាសនារបស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជន Greenland បោះឆ្នោតប្តូរមេដឹកនាំ ក្នុងកាលៈទេសៈផ្លាស់ប្តូរអនាគតកោះនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ