Connect with us

ព័ត៌មានអន្ដរជាតិ

លោក Duterte ត្រៀម​បង្ហាញ​ខ្លួននៅ​មុខតុលាការ ICC ជា​លើក​ដំបូង នៅ​ថ្ងៃ​សុក្រ​នេះ

បានផុស

នៅ

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte គ្រោងនឹងបង្ហាញខ្លួនដំបូងនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុង​ទីក្រុងឡាអេ នៅថ្ងៃ​រសៀល​សុក្រ​ទី១៤​ខែមីនា​ឆ្នាំ២០២៥ ​(​ម៉ោ​ងនៅ​ប្រទេសហូឡង់​ ត្រូវ​ម៉ោង​​៨​យប់ថ្ងៃ​សុក្រ​ ម៉ោង​នៅកម្ពុជា​)​។

សវនាការនេះ ធ្វើ​ឡើង​បន្ទាប់ពីការចាប់ខ្លួនគាត់នៅទីក្រុងម៉ានីលកាលពីថ្ងៃទី​១១​ខែមីនា ក្រោមដីការបស់ ICC ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាក់ទងនឹង «សង្រ្គាមលើគ្រឿងញៀន» ដែលបានបណ្តាល​ឲ្យ​មនុស្សរាប់ពាន់នាក់បានស្លាប់។

លោក Rodrigo Duterte (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសវនាការ អតីត​មេ​ដឹក​នាំ​វ័យ​​៧៩ឆ្នាំ នឹងត្រូវតុលាការ​​​ប្រកាស​ពីឧក្រិដ្ឋកម្មដែលគាត់ត្រូវបានគេចោទប្រកាន់ ក៏ដូចជាសិទ្ធិរបស់គាត់ក្នុងនាមជាចុងចោទ។

ការចោទប្រកាន់របស់ ICC ប្រឆាំងនឹងលោក Duterte កើតចេញពីការសម្លាប់ក្រៅប្រព័ន្ធតុលាការក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់គាត់ ដែលអ្នករិះគន់បានអះអាងថាបានបណ្តាល​ឲ្យ​មនុស្សស្លាប់រហូតដល់ ៣០ ០០០​នាក់។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អតីត​មេដឹកនាំ​មក​ពី​ប្រទេស​អាស៊ី​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ដាក់​ដោយ ICC។

ការចាប់ខ្លួននេះ បានបង្កើនភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសហ្វីលីពីន ជាពិសេសរវាង​ក្រុម​គ្រួសារនយោបាយ​របស់​លោក Duterte និង​ក្រុម​គ្រួសារ​របស់​លោក​ប្រធានាធិបតី​បច្ចុប្បន្ន Ferdinand Marcos។ កូន​ស្រី​​របស់​លោក Duterte ឈ្មោះ Sara Durterte ដែល​ជា​អនុ​ប្រធានាធិបតី​ ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ប្រឆាំង​នឹង​លោក Marcos ផង​ដែរ។

ក្រុមអ្នកច្បាប់របស់លោក Duterte បាន​ទំទាស់​​​​នឹង​យុត្តាធិការរបស់ ICC ដោយលើកឡើងពីការដកខ្លួនរបស់ហ្វីលីពីនចេញពីលក្ខន្តិកៈទីក្រុងរ៉ូមក្នុងឆ្នាំ​២០១៩។ ទោះជាយ៉ាងណាក៏ដោយ ICC បាន​ច្រានចោល​ដោយ​រក្សាសិទ្ធិអំណាចលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត​​​នៅ​មុន​ការដកខ្លួន៕

ដោយ៖ ឈាង

ចុចអាន៖ មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម