Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ដឹកអ្នកដំណើរ​​របស់​អាមេរិក​​ឆេះ​ទៀតហើយ ​នៅ​រដ្ឋ​ ​Colorado

បានផុស

នៅ

​យន្តហោះ​​របស់​ក្រុម​ហ៊ុន American Airlines ​​ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​​​១៧២​នាក់ ព្រម​ទាំង​​​បុគ្គលិក​អាកាសចរណ៍​​រួម​ទាំង​អាកាស​យានិក​​​៦​នាក់ ​បាន​ឆាប​ឆេះ​​ ក្រោយ​មាន​បញ្ហា​គ្រឿងម៉ាស៊ី​ន​ពេល​ហោះឡើង និង​បង្វែរ​ទិសដៅ​សម្រាប់​ការចុះ​ចត​​​​យ៉ាងប្រញាប់។

​អ្នកដំណើរ​ចេញ​ពីស្លាបយន្តហោះ​ដែរ​មាន​បញ្ហា​គ្រឿងម៉ាស៊ីន​ពេលហោះឡើង​ និង​បង្វែរការចុះ​ចត​។​ Yahoo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តី​ជូនដំណឹង​​របស់​​អាជ្ញាធរ​អាកាសចរណ៍(FAA) ដែលត្រូវបាន​បណ្តាញសារព័ត៌មានអន្តរជាតិរាយការណ៍​នៅ​មុន​នេះ ​ ​យន្តហោះ​​នោះ​បានហោះចេញពីរដ្ឋ Colorado Springs ហើយត្រូវបានធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន DFW នៅពេលដែលវាត្រូវបង្វែរទៅទីក្រុង Denver ។

តាម​សេចក្តីរាយការណ៍​នោះ FAA បាន​​អះអាង​ថា​ នាវិកបានរាយការណ៍ពីការរំញ័រម៉ាស៊ីន។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា បន្ទាប់ពីយន្តហោះបានចុះចតដោយសុវត្ថិភាពនៅទីក្រុង Denver យន្តហោះបានជួបប្រទះ «បញ្ហាទាក់ទងនឹងម៉ាស៊ីន»​។

​ក្នុង​ឧបទ្ទវហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា អ្នកដំណើរចំនួន៦នាក់ត្រូវបាន «បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវាយតម្លៃបន្ថែម» ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីរបួសដែលអាចកើតមាននោះទេ។ ប៉ុន្តែ​មានសេចក្តី​រាយការណ៍​​ដែលដកស្រង់​ពី​អាកាសយាន​ដ្ឋាន ​បាន​អះអាងថា មនុស្ស​១២​នាក់​​ត្រូវ​បានបញ្ជូន​ទៅមន្ទីរពេទ្យ ដោយសារ​របួសស្រាល។​

វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអ្នកដំណើរជាច្រើននាក់បានចេញពីស្លាបយន្តហោះ ខណៈដែលមានផ្សែងហុយចេញពីយន្តហោះ។

​រហូតដល់​ពេល​នេះ មាន​មិន​​​សេចក្តីរាយការណ៍​ពីគ្រោះ​ថ្នាក់​និង​ការ​ខូច​ខាត​កម្រិតណា​នេះទេ ដោយ​ FAA និយាយថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុ និងមូលហេតុនៃអគ្គីភ័យ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៥៣ នាទីutes មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម