Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយព័ត៌មានថា ត្រាំ ចង់ប្រើមធ្យោបាយយោធា​ ដើម្បីយក ព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រង

បានផុស

នៅ

យោងតាមប្រភពបែកធ្លាយពីមន្ត្រីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងយកមកចុះផ្សាយព្រោងព្រាតដោយបណ្តាញសារព័ត៌មានធំៗលើពិភពលោកនៅថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគំនិតប្រើមធ្យោបាយយោធាដើម្បីយកព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រង ព្រោះនៅទីនោះ ចិននិងរុស្ស៊ី កំពុងដាក់ឥទ្ធិពលខ្លាំង។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពីចូលកាន់តំណែងអាណត្តិថ្មីមក លោកត្រាំ តែងតែចិញ្ចឹមចិត្តដណ្តើមយក​ព្រែកជីក​ប៉ាណាម៉ា ដែល​ជា​ច្រករបៀងពាណិជ្ជកម្មដ៏សំខាន់​មក​កាន់​កាប់​ឡើង​វិញ ហើយ​ទាមទារឲ្យប៉ាណាម៉ា​ត្រូវ​ធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែល​លោក​ហៅថា​ជា «ឥទ្ធិពលនិងការគ្រប់គ្រង» របស់ប្រទេសចិន​នៅ​លើព្រែកជីកនេះ បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទប្រកាន់​ប្រទេស​ប៉ាណាម៉ា​ពី​រឿង​​គិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវ​ទឹក​ពាណិជ្ជកម្មរបស់ខ្លួន ថែមទៀតផង។

ឥឡូវនេះ មន្ត្រីក្នុងរដ្ឋបាលក្រុងវ៉ាស៊ីនតោន និយាយថា លោក ត្រាំ បានបញ្ជាឲ្យមន្ទីរបញ្ចកោណ ដាក់ចេញនូវផែនការដើម្បីធ្វើយ៉ាងណា គ្រប់គ្រងព្រែកជីកនេះឲ្យបាន ទោះត្រូវប្រើកម្លាំងទ័ពក៏ដោយ។

ព្រែកជីកប៉ាណាម៉ា (រូបថត៖ Reuters)

ក្នុងអនុស្សរណៈស្តីពីការណែនាំយុទ្ធសាស្ត្រការពារជាតិបណ្តោះអាសន្ន ដែលទទួលបានដោយ CNN, សេតវិមានបានស្នើសុំជាផ្លូវការឲ្យមន្ទីរបញ្ចកោណ ផ្តល់ជម្រើសច្រើនយ៉ាងដើម្បីធានាឲ្យអាមេរិក ចូលកាន់កាប់ព្រែកជីកដោយគ្មានដែនកំណត់ ហើយក្នុងចំណោមនោះ ក៏រួមមានទាំងជម្រើសយោធាផងដែរ។

សូមជម្រាបជាថ្មី ព្រែកជីកប៉ាណាម៉ាត្រូវបានសហរដ្ឋ​អាមេរិក​​សាងសង់​ភាគច្រើននិងគ្រប់គ្រង​ទឹកដី​ជុំវិញ​នោះ ​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍មកហើយ។ វាមានប្រវែង៨២គីឡូម៉ែត្រ គឺជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយមហាសមុទ្រអាត្លង់ទិក។

វាមានលក្ខណៈសម្បត្តិ កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងជួយសម្រួលឲ្យកប៉ាល់ មិនបាច់ធ្វើដំណើរវាងទៅចុងភាគខាងត្បូងនៃតំបន់អាមេរិកខាងត្បូងឡើយ។ ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ នាទីutes មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម