Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញចង់ឲ្យអាមេរិក ដាក់នុយក្លេអ៊ែរលើដីខ្លួន ទុកបន្លាច ពូទីន

បានផុស

នៅ

ដោយសារតែលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ី ប្រទេសបូឡូញបានបង្ហាញចេតនា សុំឲ្យអាមេរិក យកអាវុធនុយក្លេអ៊ែរមកដាក់លើទឹកដីរបស់ខ្លួន ទុកបន្លាចលោក វ្ល៉ាឌីមៀរ ពូទីន។

អាវុធនុយក្លេអ៊ែរអាមេរិក (រូបថត៖ កងទ័ពអាកាសអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងបទសម្ភាសជាមួយ Financial Times ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥ ​ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានអំពាវនាវដល់លោក ដូណាល់ ត្រាំ ឲ្យយកអាវុធនុយក្លេអ៊ែរអាមេរិកមកដាក់លើទឹកដីប៉ូឡូញមក ព្រោះថាការគំរាមកំហែងរបស់រុស្ស៊ី កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រៅពីការកំញើញទៅរុស្ស៊ីហើយនោះ លោក Duda បញ្ជាក់ថា អាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន ក៏នឹងដើម្បីឆ្លើយតបទៅការសម្រេចចិត្តរបស់លោកពូទីន កាលពីឆ្នាំ២០២៣ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅប្រទេសបេឡារុស ដែលមានព្រំប្រទល់ជាប់ប៉ូឡូញនិងអ៊ុយក្រែន ផងដែរ។

នៅពេលសួរថាតើវត្តមានអាវុធនុយក្លេអ៊ែរ នឹងធ្វើឱ្យប៉ូឡូញមានសុវត្ថិភាពដោយរបៀបណានោះ? ស្រាប់តែលោក Duda ឆ្លើយថា វានឹងធ្វើអាមេរិក កាន់តែមានការប្តេជ្ញាមុតមាំ ចំពោះសន្តិសុខប៉ូឡូញ។ លោកលើកឡើងថា រាល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធអាមេរិក និងណាតូ ដែលយើងមាននៅលើដីរបស់យើង គឺធ្វើឲ្យអាមេរិក និងសម្ព័ន្ធអាត្លង់ទិកខាងជើង កាន់តែមានចិត្ត ការពារទឹកដីនេះ”។

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda (រូបថត៖ Reuters)

នេះមិនមែនលើកដំបូងឡើយ ដែលប៉ូឡូញចង់ឲ្យអាមេរិក ដាក់អាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន។ ជាក់ស្តែងកាលពីដើមឆ្នាំមុន លោក Duda ដដែលនេះ ក៏បង្ហើបពីបំណងដាក់អាវុធនុយក្លេអ៊ែរអាមេរិកផងដែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគាំទ្រ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសាររឿងនេះ កាលនោះ ថ្នាក់ដឹកនាំប៉ូឡូញ បានកើតមានជម្លោះផ្ទៃក្នុងមើលមុខគ្នាមិនចំ ដោយសារតែសកម្មភាពបែបនេះនឹងបង្កឲ្យមានហានិភ័យខ្ពស់​ អាចឈានដល់ការផ្ទុះសង្គ្រាមធំជាមួយប្រទេសជាភូមិផងរបងជាមួយគ្នាទៀតផង។

សូមបញ្ជាក់ថា ក្រោមកម្មវិធីចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ សហរដ្ឋអាមេរិកអាចរក្សាអាវុធប្រល័យលោកមួយចំនួនបានតែនៅក្នុងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគីប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ត្រៀម​​ចាត់​វិធានការ​ ឆ្លើយ​តប​ការ​បើក​មូលដ្ឋាន​មីស៊ីល​ថ្មី​របស់​អាមេរិក​​លើ​ទឹក​ដី​ប៉ូឡូញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា១៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

Sokha Hotels

ព័ត៌មានពេញនិយម