Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥ អ៊ុយក្រែន បានបញ្ជូនដ្រូនទៅវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងមូស្គូទៀតហើយ ដោយនេះគឺជាការវាយប្រហារលើកទី២ក្នុងរយៈពេលត្រឹម៣ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗនេះ រុស្ស៊ីមិនបញ្ជាក់ឡើយថាតើដ្រូនរបស់អ៊ុយក្រែនមានប៉ុន្មានគ្រឿង ប៉ុន្តែចៅហ្វាយក្រុងមូស្គូ អះអាងថា កងកម្លាំងដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនចំនួន៤គ្រឿង។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅការវាយប្រហារនេះ ទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋាន Vnukovo ជាបណ្តោះអាសន្នសិន។

បំណែកដ្រូនរបស់អ៊ុយក្រែន (រូបថត៖ Sputnik)

ទន្ទឹមនោះក៏មិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះផងដែរ ប៉ុន្តែបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Metro របស់អង់គ្លេសឯណោះ, ដ្រូនអ៊ុយក្រែន បានវាយប្រហារដេប៉ូប្រេងមួយ ដោយបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ការវាយប្រហារនេះកើតឡើងត្រឹម៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែនក៏បញ្ជូនដ្រូនខ្នាតធំទៅវាយប្រហារទីក្រុងមូស្គូនិងតំបន់ជុំវិញនោះផងដែរ ដោយបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។

ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន (រូបថត៖ Reuters)

ការវាយប្រហារនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីបេសកជនពិេសសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff ចាកចេញពីរដ្ឋធានីរុស្ស៊ី ក្រោយជួបជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

លោក ពូទីន ត្រូវគេរាយការណ៍ថា បានគាំទ្រចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃនេះហើយ ប៉ុន្តែលោកក៏ទាមទារឲ្យមានការធានា៣យ៉ាងដាច់ខាតផងដែរ អំឡុងពេលបទឈប់បាញ់នោះដូចជា៖ អ៊ុយក្រែននឹងមិនត្រូវចល័តទ័ព បង្វឹកទ័ពថ្មីៗ និងទទួលបានសព្វាវុធនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម