Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ​ថា ណាតូ​ទទួល​​បាន​លុយ​រាប់រយពាន់​លាន​​​ដោយសារ​តែ​លោក

បានផុស

នៅ

​​ការិយាល័យ​​​វិមាន​​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​គេ​ស្គាល់ថា «White House» ​បាន​ដាក់​បង្ហាញ​រូប​​ថត​ប៉ុន្មានសន្លឹក​​​​​ក្នុងជំនួប​​​​រវាង​​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​អគ្គលេខាធិការ​របស់​អង្គការ NATO ​ដោយ​ភ្ជាប់​​ជាមួយសំណេរ​សម្រង់សម្តី​ដើម​របស់​​​ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបង្ហាញ​ពីមោទនភាព​ក្នុងការ​ទាក់​ទាញ​​​​​ធនធាន​រាប់​រយពាន់​លាន​​ចូល​ទៅក្នុងអង្គការ​ណាតូ​ត្រឹមតែមួយរំពេក​។

លោក ដូណាល់ ត្រាំ ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Mark Rutte។ White House
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្នុងជំនួបនៅ​សេតវិមាន ជាទីដែលលោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទទួល​ស្វាគមន៍​​ អគ្គលេខាធិការ​អង្គការណាតូ លោក ​Mark Rutte ​កាល​ថ្ងៃទី​​១៣ខែ​​មីនា ការិយាល័យ​​សេតវិមាន បានបង្ហាញ​រូប​ភាព​សើច​ក្អាកក្អាយ​​​ក្នុង​​ចំណោម​អ្នកចូលរួមជាពិសេស​គឺ​លោក ដូណាល់ ត្រាំ និង លោក​ Mark Rutte​។​

ភ្ជាប់​ជាមួយ​​រូប​ថត​នោះ សេតវិមាន បានស្រង់សម្តី​លោក ដូណាល់ ត្រាំ ដែល​និយាយ​ក្នុង​​​ខ្លឹមសារដើម​ថា៖«នៅពេលខ្ញុំទៅអង្គការណាតូដំបូង… ខ្ញុំសង្កេតឃើញថាមាន​មនុស្ស [ប្រទេស] តិចតួចណាស់ដែលបានបង់ប្រាក់ ហើយប្រសិនបើ ​ជាពួកគេ ពួក​គេ​​មិនបានបង់ចំណែក​យុត្តិធម៌​របស់ពួកគេទេ​… ខ្ញុំអាចកៀរគ​បានប្រាក់​រាប់រយពាន់លានដុល្លារ … លុយបានចាប់ផ្តើមហូរចូលមក​ ហើយណាតូកាន់តែរឹងមាំដោយសារតែសកម្មភាពរបស់ខ្ញុំ»​។​

ចាប់តាំងពី​ចូលកាន់​​តំណែង​ជា​ប្រធាធិបតី​សហរដ្ឋអាមេរិកជាលើក​ទី២ លោក ដូណាល់ ត្រាំ បាន​បង្ខំ​ឲ្យសមាជិក​អង្គការ​ណាតូ​នៅតំបន់​អឺរ៉ុប​បង្កើន​ការ​​បង់​ប្រាក់​​​ បង្កើន​ប្រាក់​​​ក្នុងវិស័យការពារជាតិ ព្រម​ទាំង​​គម្រាម​​ដកអាមេរិក​ចេញ​ពីអង្គការ​ណាតូ ដែល​មិន​ធ្វើតាម​សំណើរ​របស់​លោក​ផង។

​ក្រោយ​ពី​ការគម្រាម​របស់​លោក ដូណាល់ ត្រាំ ប្រទេស​សមាជិក​​អង្គការ​ណាតូ​នៅតំបន់​បាល់​កង់ មានអេស្តនី និង រូម៉ានី​ ឡេតូនី ប៊ុលឡាវី​ ជាដើម បាន​បង្ហាញ​ឆន្ទៈ​បង្កើន​ការ​ចំណាយ​​ក្នុងវិស័យការពារជាតិស្របតាម​សំណើរ​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅ​ពី​នេះ ចក្រភព​អង់គ្លេស​​ដែលជាមហាអំណាច​​ផងដែរនោះ ក៏បាន​បង្កើន​ការ​ចំណាយលើវិស័យ​ការពារជាតិ​យ៉ាងសន្ធឹកសន្ធាប់​ដែរ៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២២ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២៣ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

UN ​ថ្កោលទោស​រប​បសឹក​មីយ៉ាន់​ម៉ា​​​ដែល​បង្កើន​​ការ​​វាយប្រហារ​ រារាំង​ដល់សកម្មភាព​មនុស្ស​ធម៌​​

Sokha Hotels

ព័ត៌មានពេញនិយម