Connect with us

ព័ត៌មានអន្ដរជាតិ

​បាក់​ធ្នឹមស្ពាន​ផ្លូវល្បឿនលឿន​ក្នុងទីក្រុងបាងកក​​បណ្តាល​ឲ្យ​ស្លា​ប់​​និង​របួស​​ជាង​៣០​នាក់​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់និង២៧នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បាក់ធ្នឹមបេតុងស្ពានលើផ្លូវល្បឿនលឿនដែលកំពុងសាងសង់ក្នុងទីក្រុងបាងកកប្រទេសថៃ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ធ្នឹមបេតុងដែលកំពុងសាងសង់ផ្លូវ Rama 2 ស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រ ពីច្រកចូលផ្លូវល្បឿនលឿន បានបាក់សង្កត់លើរចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលមានស្រាប់ បណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់ ខណៈកម្មករ​ជាង​២០​នាក់​នៅ​កន្លែង​នោះ​ក្នុង​ពេល​បាក់​ស្រុត​។

​ត្រឹមព្រឹក​​ថ្ងៃទី​១៥ខែ​មីនា កម្មករ៥នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​បាន​ស្លាប់ ហើយ​យ៉ាង​ហោច​ណាស់ ២៧នាក់​ផ្សេង​ទៀត​បាន​រង​របួស។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត ដោយសារមនុស្ស២នាក់ទៀតនៅតែបាត់ខ្លួន។ វិស្វករ និងប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃការបាក់រលំនេះ។

ផ្លូវ Rama 2 គឺជាផ្លូវសំខាន់បំផុតដែលតភ្ជាប់ទីក្រុងបាងកកជាមួយតំបន់ភាគខាងត្បូង រួមទាំងទីក្រុងរមណីយដ្ឋាន Hua Hin ក្នុងខេត្ត Prachuap Khiri Khan។ ផ្លូវនេះជារើយៗក៏មានគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះថ្នាក់ពីការរសាងសង់បណ្ដាលឲ្យមានអ្នកស្លាប់ផងដែរ៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម