Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ប្រកាស​ថា​នឹង​ដោះលែង​ចំណាប់ខ្មាំង​អាមេរិក​ម្នាក់ និង​សាកសព​៤​នាក់

បានផុស

នៅ

ក្រុមហាម៉ាស បានប្រកាសថា​នឹង​ដោះលែង​លោក Edan Alexander អាយុ​២១​ឆ្នាំជាទាហាន​ជនជាតិ​អាមេរិក​កាត់​អ៊ីស្រាអែល ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី​៧​ខែតុលាឆ្នាំ​​២០២៣។ រួមជាមួយ​លោក Alexander ក្រុមសកម្មប្រយុទ្ធ​ប៉ាឡេស្ទីន​បានអះអាងថា ខ្លួន​ក៏​នឹងប្រគល់សាកសព​ចំណាប់ខ្មាំង​ចំនួន​៤​នាក់ផង​ដែរ។

លោក Edan Alexander
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មីនា​នេះ ធ្វើឡើងចំពេល​មាន​កិច្ច​ចរចាបទឈប់បាញ់ដែលកំពុងបន្តសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ក្នុងគោលបំណងធានាការដោះលែងចំណាប់ខ្មាំង និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា។ យ៉ាង​ណា ក្រុមហាម៉ាស មិនបានផ្តល់កាល​បរិច្ឆេទ​ជាក់លាក់សម្រាប់ការ​ដោះលែង​នោះទេ ប៉ុន្តែប្រភពបង្ហាញថា ការពិភាក្សាកំពុងដំណើរការ។

ទាំង​​​អាមេរិក និង​អ៊ីស្រាអែល​បាន​សម្តែង​ការ​សង្ស័យ​ទាក់ទង​នឹង​ការ​អះអាង​របស់​ក្រុម​ហាម៉ាស។ មន្ត្រីអាមេរិកម្នាក់ដែលនិយាយទៅកាន់សារព័ត៌មាន Axios បានប្រាប់​ថា មិនមានការបញ្ជាក់ឯករាជ្យអំពីកិច្ចព្រមព្រៀងនេះទេ ហើយបានព្រមានថា ក្រុមហាម៉ាសធ្លាប់​ប្រើការប្រកាសស្រដៀងគ្នា​នេះ​កាលពី​មុន​ដើម្បី​ធ្វើ​ជាយុទ្ធសាស្ត្រចរចា។ មន្ត្រីអ៊ីស្រាអែលក៏បានចោទសួរអំពីភាពជឿជាក់នៃសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស ដោយហៅវាថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយ​សម្ពាធអន្តរជាតិ​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា លោក Edan Alexander មាន​អាយុ​១៩​ឆ្នាំ និង​បាន​បម្រើការនៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល មុនពេល​ដែលលោក​ត្រូវបានគេចាប់ជាចំណាប់ខ្មាំង។ បច្ចុប្បន្ន ចំំណាប់ខ្មាំង​ចំនួ​ន​ប្រមាណ​២៤​នាក់ និង​សាកសព​ចំនួន​៣៥​​នាក់ ត្រូវ​គេ​ជឿ​ជាក់​​ថា​នៅ​តែ​កំពុង​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​​ក្រុម​ហាម៉ាស។

បទឈប់បាញ់បច្ចុប្បន្ន​រវាង​ហាម៉ាស និង​អ៊ីស្រាអែល​ដែលត្រូវបានបង្កើតឡើងក្នុង​ខែមករាឆ្នាំ​២០២៥ កើតចេញពីការចរចាដែលពាក់ព័ន្ធនឹងបេសកជនអាមេរិកលោក Brett McGurk និង​លោក Steve Witkoff រួមជាមួយនាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani។ បទឈប់បាញ់នេះ បានសម្របសម្រួលការផ្លាស់ប្តូរចំណាប់ខ្មាំងចំនួន៣៣​នាក់ដែលក្រុមហាម៉ាសបានឃុំខ្លួនសម្រាប់អ្នកទោសប៉ាឡេស្ទីនប្រហែល ២ ០០០​នាក់ និងអនុញ្ញាត​ឲ្យ​មានការកើនឡើងនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា៕

តំ​បន់ហ្គាហ្សា (រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សភាអឺរ៉ុប​​​ថ្កោលទោស​ថៃ​​ដែល​បញ្ជូន​ជនភាគតិច​អ៊ុយហ្គ័រ​ទៅចិន និង​ការ​ប្រើច្បាប់​ប្រមាថ​មហា​ក្សត្រ​

Sokha Hotels

ព័ត៌មានពេញនិយម