Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

បានផុស

នៅ

ស្របពេលបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ស្ថិតក្នុងស្រមោលគ្មានភាពច្បាស់លាស់, ជំនួយការជាន់ខ្ពស់របស់លោក ហ្សេលេនស្គី បញ្ជាក់ថា ទីក្រុងកៀវ នឹងមិនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីឡើយ ទោះបទឈប់បាញ់នោះពិតជាលេចចេញជារូបរាងក៏ដោយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mikhail Podoliak បានថ្លែងយ៉ាងដូច្នេះទៅកាន់សារព័ត៌មានអ៊ីតាលី la Repubblica កាលពីថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥ ដោយនិយាយថា ទោះមានបទឈប់បាញ់រយៈពេល៣០ថ្ងៃ ក៏អ៊ុយក្រែននឹងនៅតែរក្សាច្បាប់អាជ្ញាសឹកដដែល ហើយមិនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីឡើយ។

លោកបញ្ជាក់ថា អ៊ុយក្រែន ត្រូវតែពង្រឹងសមត្ថភាពប្រយុទ្ធ រហូតទាល់តែស្ថានការណ៍វិលមករកភាពប្រក្រតីវិញ។ បទឈប់បាញ់៣០ថ្ងៃ មិនអាចឲ្យការបោះឆ្នោតរៀបចំទៅបាននោះទេ។

លោក Mikhail Podoliak (រូបថត៖ Getty)

សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា។ 

ចំពោះសំណើនេះ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវបានឯកភាពរួចហើយ ប៉ុន្តែភាគីរុស្ស៊ីមិនទាន់យល់ព្រមឡើយ ជាពិសេសលោក ពូទីន បានទាមទារឲ្យមានការធានា៣យ៉ាងសិន មុនខ្លួនព្រមទទួលយក។ លោកបញ្ជាក់យ៉ាងច្បាស់ថា ការធានាទាំង៣នោះមានដូចជា អ៊ុយក្រែននឹងមិនត្រូវចល័តទ័ព បង្វឹកទ័ពថ្មីៗ និងទទួលបានសព្វាវុធនោះទេ។

មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ព្រមានដែរថា បើរុស្ស៊ីនិងអ៊ុយក្រែន មិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាទេនោះ សង្គ្រាមលោកលើកទី៣ អាចផ្ទុះឡើងហើយប្រហែលជាមានទំហំធំជាងសង្គ្រាមលើកណាណាទាំងអស់ថែមទៀតផង

បើនិយាយពីច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែនវិញ ប្រទេសនេះបានដាក់ច្បាប់អាជ្ញាសឹក ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។ ម្យ៉ាង អាណត្តិប្រធានាធិបតីរបស់លោកហ្សេលេនស្គី ក៏បានផុតកំណត់ជាផ្លូវការហើយដែរក្នុងខែឧសភាឆ្នាំ២០២៤ ប៉ុន្តែមកទល់ឥឡូវ អ៊ុយក្រែន មិនទាន់អាចរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

មូលនិធិគន្ធបុប្ផា
ព័ត៌មានជាតិ២៩ នាទីutes មុន

ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ប្រមូលថវិកាបាន​១០០ លានរៀលដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

KPT+៤៣ នាទីutes មុន

ពេជ្រ​ល្បី​ជាង​គេ​លើ​លោក គ្មាន​នរណា​ហ៊ាន​ធ្វើ​ជា​ម្ចាស់​ ព្រោះ​ជាប់បណ្តាសាដល់ស្លាប់

សន្តិសុខសង្គម៤៩ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

សន្តិសុខសង្គម១៧ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម៤៩ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម