ព័ត៌មានអន្ដរជាតិ
រូបភាពអាក្រក់មើលពីជនអន្តោប្រវេសន៍លេចចេញដំបូងនៅមណ្ឌលឃុំឃាំងក្រោមការដឹកនាំរបស់ ចូ បៃដិន
រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បាននិយាយថា ខ្លួននឹងបើកកន្លែងបន្ថែមសម្រាប់ជនចំណាកស្រុក បន្ទាប់ពីរូបភាពជាច្រើនបានលេចចេញពីមណ្ឌលឃុំឃាំងមួយនៅរដ្ឋតិចសាសដែលបង្ហាញពីកុមារបានស្នាក់នៅជុំគ្នាជាមួយមនុស្សច្រើន។

មណ្ឌលជនអន្តោប្រវេសន៍តិចសាស ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅតំបន់ Donna ព្រំដែនសហរដ្ឋអាមេរិក-ម៉ិចស៊ិក ត្រូវបានគេរាយការណ៍ថា មានជនអន្តោប្រវេសន៍១ពាន់នាក់។
រូបភាពជាច្រើនបានលេចចេញជាលើកដំបូងបានបង្ហាញពីស្ថានភាពកន្លែងជនអន្តោប្រវេសន៍ចាប់តាំងពីលោក ចូ បៃដិន កាន់តំណែងប្រធានាធិបតីមក។

អ្នករិះគន់បានបន្ទោសលើលោក បៃដិន ចំពោះការកើនឡើងជនអន្តោប្រវេសន៍ចូលទៅអាមេរិក។
ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមករាមក លោក ចូ បៃដិន បានលុបចោលគោលការណ៍រឹតត្បិតមួយចំនួនចំពោះជនអន្តោប្រវេសន៍ដែលចូលទឹកដីសហរដ្ឋអាមេរិក ដែលត្រូវបានរឹតត្បិតដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ។

រដ្ឋបាលរបស់លោកបានកែប្រែគោលការណ៍មួយនៃការបង្វែរកុមារដែលមិនរួមដំណើរជាមួយនៅព្រំដែន ដោយជំនួសវិញដោយដាក់ពួកគេនៅជាមួយគ្រួសារដែលទទួលបានការឧបត្ថម្ភនៅក្នុងសហរដ្ឋអាមេរិក។
កាលពីថ្ងៃចន្ទ រដ្ឋាលេខាធិការសេតវិមានទទួលបន្ទុកផ្នែកសារព័ត៌មាន អ្នកស្រី Jen Psaki បាននិយាយថា រដ្ឋាភិបាលអាមេរិកបានកំពុងធ្វើការដើម្បីផ្តល់កន្លែងស្នាក់នៅបន្ថែមទៀតសម្រាប់អ្នកមកដល់នៅក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ។
អ្នកស្រីថា ៖«កន្លែងសម្រាប់កុមារមានសេវាថែទាំសុខភាព អាចទទួលបានប្រភពរៀនសូត្រ ថែមទាំងប្រភពផ្នែកច្បាប់ផង»។
ការឲ្យដឹងរបស់អ្នកស្រី បានធ្វើឡើង បន្ទាប់ពីរូបភាពជាច្រើនត្រូវបានបញ្ចេញដោយសមាជិកសភារដ្ឋតិចសាសលោក Henry Cuellar ជាអ្នកប្រជាធិបតេយ្យម្នាក់ ដែលរូបភាពទាំងនោះបង្ហាញពីកុមារនៅមណ្ឌលស្នាក់នៅឯ Donna ដេកនៅលើកំរាលលើឥដ្ឋ ដែលមានគ្របភួយស្តើង។
រូបភាពដែលត្រូវបានគេដឹងបានថតកាលពីចុងសប្តាហ៍កន្លងទៅនេះក៏បានបង្ហាញពីកង្វល់ជុំវិញកង្វះនៃគម្លាតសង្គមកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC)បានណែនាំឲ្យប្រជាជននៅគន្លាតពីគ្នា២ម៉ែត្រដើម្បីទប់ស្តាត់ការរីករាលដាលកូវីដ-១៩។

លោក Cuellar បាននិយាយថា អ្នកនៅកណ្តាលត្រូវបានខណ្ឌចែកជា៨ដោយដាក់ថងប្លាស្ទិក។ អ្នកស្នាក់នៅទាំងនោះមិនត្រូវបានផ្តល់សាប៊ូ ឬអាហារគ្រប់គ្រាន់ទេ។
អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងមណ្ឌលឃុំឃាំងទេ ចាប់តាំងពីលោក ចូ បៃដិន កាន់តំណែង បើទោះជាសេតវិមាននិយាយថា ពួកគេអាចចូលបាន។
មេធាវីដែលតំណាងឲ្យកុមារ និងសមាជិកសភាដែលបានទៅទស្សនកិច្ចនៅកន្លែងជនអន្តោប្រវេសន៍នោះបានអត្ថាធិប្បាយថា លក្ខខណ្ឌចង្អៀតណាស់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ