Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

បានផុស

នៅ

​បណ្តាញ​​ផ្សព្វ​ផ្សាយ​​​សំខាន់​​ក្នុងពិភពលោក​ដែល​ស្ថាប័ន​ខ្លះ​មាន​អាយុកាល​ជិត​១សតវត្សរ៍​​ទៅ​ហើយ​នោះ ​ដែលធ្លាប់​ទទួល​បាន​មូលនិធិ​​ពីរដ្ឋាភិបាលសហព័ន្ធ​របស់​សហរដ្ឋអាមេរិក បាន​រងផល​ប៉ះពាល់​​ឈាន​ទៅ​បិទ​ការ​ផ្សាយ​​ និង​ប៉ះ​ពាល់​ដល់​បុគ្គលិក​រាប់​ពាន់​នាក់​ បន្ទាប់​ពី​លោក​ដូណាល់​ត្រាំបានចេញនូវ​​បទ​បញ្ជា​ប្រតិបត្តិមួយ​​ឈប់ផ្តល់​មូលនិធិ​​​បន្ត​ទៀត​។

វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ចំំណាយលុយ​ប្រមាណ​​២៦៧​លានដុល្លារ​ក្នុង១ឆ្នាំ​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍បានចាប់ផ្តើមកាត់បន្ថយ​​ដ៏​ច្រើន​មិន​ធ្លាប់​មាន ចំពោះ​​បុគ្គលិក​​​​នៃ​បណ្តាញ​ផ្សព្វផ្សាយ​សកល​ដែលផ្តល់​មូលនិធិដោយ​រដ្ឋាភិបាលសហព័ន្ធ​​​របស់​​អាមេរិក​ មាន​​​វិទ្យុសំឡេង​សហរដ្ឋអាមេរិក ​(Voice of America) នៅ​ទូទាំងពិភពលោក និងកម្មវិធីគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្រងដោយរដ្ឋាភិបាលផ្សេងទៀត​។

​តាមការ​ផ្សាយ​របស់​​សារព័ត៌មាន​ AP ​​​​កម្មវិធី​​​​​​ផ្សា​យ​​អន្តរជាតិ​ដែល​រង​ផល​ប៉ះពាល់​នោះ រួម​មាន កម្មវិធី​​វិទ្យុសំឡេង​សហរដ្ឋអាមេរិក (Voice of America)​, កម្មវិធី​​​​វិ​​​ទ្យុអឺរ៉ុបសេរី (Radio Free Europe) ​វិទ្យុអាស៊ីសេរី​ (Radio Free Asia)និងវិទ្យុម៉ាទី (Radio Marti) ដែលផ្សាយព័ត៌មានជាភាសាអេស្បាញចូលទៅក្នុង​ប្រទេស​គុយបា​។

ក្នុងចំណែក​នៃការ​កាត់​បន្ថយ​​​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​​ក្រោម​ការ​ដឹកនាំ​​​របស់​​រដ្ឋបាល​​ ដូណាល់ ត្រាំ ​សហរដ្ឋបាន​ដាក់​គោល​ដៅ​​កាត់បន្ថយ​ការ​ចំណាយ​​ពី​រដ្ឋសហព័ន្ធ​​ ដោយ​ក្នុងនោះ រួម​មានការ​បិទ​​ទីភ្នាក់ងារ​​​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក ​(USAID) ​និង​ភ្នាក់ងារ​​​អប់រំ​​សហព័ន្ធ​ជាដើម​ ដោយ​​​មាន​ក្រសួងប្រសិទ្ធភាព​រដ្ឋាភិបាល​​ (DOGE)។

ស្លាក​ឈ្មោះ​វិទ្យុអាស៊ីសេរី (Radio Free Asia) ក្រោយ​ពី​ការ​ជូនដំណឹង​ពី​ការ​បិទដំណើរការ​។ REUTERS/Staff

​សារព័ត៌មាន​ AP ​បានរាយការណ៍ថា នៅយប់ថ្ងៃសុក្រ មិនយូរប៉ុន្មានបន្ទាប់ពីសភាបានអនុម័តច្បាប់​​​​ថវិកា​​ផ្តល់មូលនិធិចុងក្រោយបំផុត​​សម្រាប់​ដំណើរ​ការ​រដ្ឋាភិបាល​ លោក ដូណាល់ ត្រាំ បានដឹកនាំរដ្ឋបាលរបស់លោកឱ្យកាត់បន្ថយមុខងាររបស់ទីភ្នាក់ងារជាច្រើនដល់កម្រិតអប្បបរមាដែលច្បាប់តម្រូវ។

សេចក្តីរាយការណ៍​ដដែល​​​ ​វិទ្យុសំឡេងសហរដ្ឋអាមេរិក​នឹងបាត់សំឡេង​របស់ខ្លួន​​​ជាលើក​ដំបូង​​ក្នុងរយៈពេល​៨៣ឆ្នាំ​ ហើយ​នៅ​ក្នុងនោះ​បុគ្គលិក​ប្រមាណ​១៣០០​នាក់​​ត្រូវ​បាន​ជូនដំណឹង​ឲ្យឈប់​សម្រាក​​។​

ការ​ផ្សាយ​នោះបានស្រង់​សេចក្តីថ្លែងការណ៍​របស់ លោក Michael Abramowitz នាយក​​ស្ថាប័ន Freedom House បាននិយាយថា «VOA លើកកម្ពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ដោយប្រាប់ពីរឿងរ៉ាវ​របស់អាមេរិក និងតាមរយៈការផ្តល់នូវព័ត៌មាន និងព័ត៌មានប្រកបដោយគោលបំណង និងតុល្យភាព ជាពិសេសសម្រាប់អ្នកដែលរស់នៅក្រោមរបបផ្តាច់ការ»​។

​មានសេចក្តីរាយការណ៍​​មួយចំនួន​ បង្ហាញ​ថា ប្រសិនបើលោកប្រធានាធិបតី​ដូណាល់​ ត្រាំ​ ត្រូវបិទវិទ្យុសំឡេង​អាមេរិក (VOA) នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងសន្សំប្រាក់ប្រមាណ ២៦៧,៥​ លានដុល្លារក្នុងមួយឆ្នាំ ដែលជាថវិកាបច្ចុប្បន្នរបស់ VOA។ VOA ប្រតិបត្តិការក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលមានថវិកាសរុបជាង ៨៨៦លានដុល្លារក្នុងឆ្នាំ ២០២៤។ ដូច្នេះ ការបិទ VOA នឹងធ្វើឱ្យមានការសន្សំប្រហែល៣០%​ នៃថវិកាសរុបរបស់ USAGM.

​វិទ្យុអាស៊ីសេរី​​ RFA ក៏​ដំណើរ​ការ​ក្រោម​មូលនិធិ​ចាត់ចែក​ដោយ USAGM ដែលចំណាយ​លុយប្រចាំឆ្នាំ​​ប្រមាណ​​៦៣​​លាន​ដុល្លារ និង​មានបុគ្គលិកសរុប​​២៥៣​នាក់​៕

​ដោយ រ៉ាន់ រើយ​

​ការិយាល័យ​វិទ្យុសំឡេង​អាស៊ីសេរី​ជាភាសាមីយ៉ាន់ម៉ា​ត្រូវ​បាន​ផ្អាក។​​ REUTERS/Staff
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

លៀក លីដា
ជីវិតកម្សាន្ដ១០ នាទីutes មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ៤៨ នាទីutes មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

សេដ្ឋកិច្ច៣ ម៉ោង មុន

អ្នកនាំពាក្យអះអាង តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីល្អជាងឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម