Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាសេដ្វាន​​​​ប្រកាស​កាន់​ទុក្ខជាតិ​២ថ្ងៃ​ ក្រោយ​​ភ្លើង​ឆេះ​ក្លិប​បង្ក​ឲ្យស្លាប់​និង​របួស​​ជាង​២០០​នាក់​

បានផុស

នៅ

អគ្គីភ័យដ៏ធំមួយឆាបឆេះក្លឹបរាត្រីដែលមានមនុស្សច្រើនកកកុញនៅប្រទេសម៉ាសេដ្វានខាងជើង (North Macedonia ) ​ក្នុងតំបន់​បាល់​កង់​​អឺរ៉ុបខាងកើត​​កាលពីថ្ងៃអាទិត្យ បាន​សម្លាប់មនុស្ស ៥៩នាក់ និងរបួស១៥៥នាក់រងរបួស។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Arben Taravari​​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​​អះអាង​ថា ចំនួនអ្នកស្លាប់​ទំនង​​កើនឡើងបន្ថែមទៀត ដោយអ្នករងរបួសចំនួន២០នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ​ខណៈរដ្ឋាភិបាល​បាន​ប្រកាស​កាន់​ទុក្ខ​ជាតិ​ចំនួន​ប្រាំពីរ​ថ្ងៃ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមនៅក្នុងទីក្រុង Kocani ភាគខាងកើតប្រទេស បានធ្វើឱ្យយុវជនភាគច្រើនស្លាប់ និងរបួសដោយសារការរលាក ស្រូបផ្សែងភ្លើង និងការរត់ជាន់គ្នាពេលព្យាយាមរត់គេចចេញពីភ្លើងទៅកាន់ច្រកចេញដែលមានតែមួយប៉ុណ្ណោះ ដែលមានទាំងមនុស្ស​អាយុ​ក្រោម​១៦ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​គ្រោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Panche Toshkovski បានឲ្យដឹងថាមាន មនុស្ស១៥នាក់ត្រូវចាប់ខ្លួនដើម្បីសាកសួរបន្ទាប់ពីការត្រួតពិនិត្យបឋមបង្ហាញថា ក្លឹបកំពុងដំណើរការដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវនិងអាចជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកនិងអំពើពុករលួយ ដោយសារ​ចំនួន​មនុស្ស​នៅ​ក្នុង​ក្លឹប​គឺ​មានចំនួនទ្វេដងនៃសម្ថភាពរបស់ក្លឹបដែលអាចផ្ទុកបាន។

(រូបភាព៖ AP)

គួរបញ្ជាក់ថាអគ្គិសភ័យនេះគឺជាសោកនាដកម្មដ៏អាក្រក់បំផុតនាពេលថ្មីៗនេះ ដែលបានកើតឡើងចំពោះប្រទេសមានចំនួនប្រជាជនតិចជាង ២លាននាក់នេះ ហើយក៏ជាហេតុការណ៍ភ្លើងឆេះក្លឹបរាត្រីដ៏សាហាវចុងក្រោយបំផុតនៅជុំវិញពិភពលោកផងដែរ។

សោកនាដកម្មនេះក៏មានការ​ចូលរួម​រំលែក​ទុក្ខ​​ពី​ថ្នាក់​ដឹកនាំ​ជុំវិញ​ទ្វីប​អឺរ៉ុប​ក៏​ដូច​ជា​ពី​ការិយាល័យ​របស់​សម្តេច​ប៉ាប Francis, ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskyy ផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសនេះក៏បានទទួលយកការផ្តល់ជំនួយពីប្រទេសជិតខាងមួយចំនួន រួមមានប៊ុលហ្គារី ក្រិក ស៊ែប៊ី និងតួកគី ដើម្បីបញ្ជូនអ្នកជំងឺដែលមានរបួសគំរាមកំហែងដល់អាយុជីវិតទៅព្យាបាលនៅប្រទេសទាំងនោះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម