ព័ត៌មានអន្ដរជាតិ
ជនជាតិចិននិងឥណ្ឌូណេស៊ី១៦១នាក់បន្ថែមទៀតត្រូវចាប់នៅមីយ៉ាន់ម៉ា
ប្រទេសមីយ៉ាន់ម៉ា បានឃាត់ខ្លួនជនជាតិចិន១៥៨នាក់ និងជនជាតិឥណ្ឌូណេស៊ី៣នាក់ ដែលបានចូលប្រទេសខ្លួនដោយខុសច្បាប់ តាមច្រកព្រំដែនក្នុងតំបន់ Myawady-Mae Htaw, Tha Lay និង KK Park ដើម្បីទៅធ្វើការនៅតាមមណ្ឌលហៅទូរស័ព្ទដែលជាសកម្មភាពឆបោកតាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ខែមីនានេះ។

ជនបរទេសដែលចូលប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់តាមច្រកព្រំដែនឆ្លងកាត់ប្រទេសជិតខាងរួមទាំងប្រទេសថៃ និងបានប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ការបោកប្រាស់តាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មផ្សេងៗទៀតនៅតំបន់ Myawady-Mae Htaw, Tha Lay និង KK Park នៃរដ្ឋ Kayin ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៥ខែមីនា។
ជនបរទេសទាំងនោះកំពុងត្រូវបានប្រមូលព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាចាំបាច់ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសរៀងៗខ្លួនជាបន្ទាន់ ក្រោមការដឹកនាំរបស់ រដ្ឋមន្ត្រីក្រសួងសន្តិសុខ និងកិច្ចការព្រំដែននៃរដ្ឋាភិបាលរដ្ឋ Kayin លោកវរសេនីយ៍ឯក Min Thu Kyaw និងមន្ត្រីជំនាញ។

ចាប់ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី១៥ខែមីនា ជនបរទេសសរុបចំនួន៦៤៣៦នាក់ដែលបានចូលប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ត្រូវបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន ក្នុងនោះ៣៥៨៨នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសពាក់ព័ន្ធតាមរយៈប្រទេសថៃ។ ចំណែកជនបរទេសដែលនៅសេសសល់ចំនួន២៨៤៨នាក់ត្រៀមផ្ទេរទៅប្រទេសពាក់ព័ន្ធហើយកំពុងត្រូវបានថែទាំនៅកន្លែងស្នាក់នៅបណ្ដោះអាសន្ន។
រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងបន្តស៊ើបអង្កេត និងចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងល្បែងស៊ីសងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមអ៊ីនធឺណិត នៅតាមតំបន់ព្រំដែននៃប្រទេសក្នុងលក្ខណៈថ្នាក់ជាតិ ដោយសហការជាមួយអង្គការអន្តរជាតិ និងសាធារណៈជន៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ