ព័ត៌មានអន្ដរជាតិ
ត្រាំ និង ពូទីន នឹងជជែកគ្នាជាលើកទីពីរ ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គ្រោងនឹងធ្វើការសន្ទនាតាមទូរសព្ទនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងគោលបំណងធ្វើអន្តរការីបទឈប់បាញ់។ នេះនឹងក្លាយជាការជជែកគ្នាជាសាធារណៈលើកទីពីររបស់ពួកគេ ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងកាលពីខែមករាឆ្នាំ២០២៥។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ដែលថ្មីៗនេះបានជួបជាមួយលោក ពូទីន ក្នុងប្រទេសរុស្ស៊ី បានសម្តែងសុទិដ្ឋិនិយមអំពីការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងពេលឆាប់ៗខាងមុខ។ លោកបានលើកឡើងកាលពីថ្ងៃទី១៦ខែមីនាថា ការពិភាក្សាអាចនាំទៅរកសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលអ៊ុយក្រែនបានយល់ព្រម ហើយប្រធានាធិបតី ពូទីន បានទទួលយកជាបណ្តោះអាសន្ន ដោយរង់ចាំព័ត៌មានលម្អិតមួយចំនួន។
ទាក់ទងនឹងការហៅទូរសព្ទរវាងលោក ត្រាំ និងលោក ពូទីន លោក Witkoff បាននិយាយថា៖ «ខ្ញុំគិតថា ប្រធានាធិបតីទាំងពីររូបនឹងមានការពិភាក្សាដ៏ល្អ និងវិជ្ជមាននៅក្នុងសប្ដាហ៍នេះ»។
ការហៅទូរសព្ទលើកដំបូងរបស់លោក ត្រាំ ទៅកាន់លោក ពូទីន ធ្វើឡើងបន្ទាប់ពីលោក Witkoff បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីនាំយកលោក Marc Fogel ដែលជាគ្រូបង្រៀនប្រវត្តិសាស្ត្រជនជាតិអាមេរិក ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយការដោះលែងពីរុស្ស៊ី កាលពីថ្ងៃទី១១ខែកុម្ភៈ។
មួយថ្ងៃបន្ទាប់ លោក ត្រាំ បានប្រកាសថា លោកបាននិយាយជាមួយលោក ពូទីន ហើយប្រាប់ថា ការហៅទូរសព្ទរបស់ពួកគេមានរយៈពេល«យូរ និងមានផ្លែផ្កាល្អណាស់»។

ទោះបីជាមានការវិវឌ្ឍទាំងនេះក៏ដោយ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងការសង្ស័យទាក់ទងនឹងចេតនារបស់រុស្ស៊ី ដោយជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងកិច្ចចរចា។ ប៉ុន្តែលោក Witkoff បានច្រានចោលការលើកឡើងរបស់លោក Macron ហើយបញ្ជាក់ថា លោកនៅតែមានសង្ឃឹម ដោយលើកឡើងពីបទពិសោធន៍ផ្ទាល់របស់លោក អំឡុងពេលជួបជាមួយមេដឹកនាំរុស្ស៊ី៕
ដោយ៖ ឈាង

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល