Connect with us

ព័ត៌មានអន្ដរជាតិ

WFP នឹង​ផ្អាក​ជំនួយ​ស្បៀង​ដល់ប្រជាជន​១លាន​នាក់​​នៅ​​មីយ៉ាន់ម៉ា ដោយសារ​កង្វះ​ថវិកា

បានផុស

នៅ

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសកាលពីថ្ងៃទី១៤ខែមីនាថា ខ្លួននឹងផ្អាកជំនួយស្បៀងអាហារដល់ប្រជាជនជាងមួយលាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារកង្វះថវិកា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ខែមីនានេះ។

(រូបភាព៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WFP បានប្រកាសថា​ ខ្លួន​នឹងផ្អាកជំនួយស្បៀងអាហារសង្គ្រោះជីវិតដល់មនុស្សជាង១​លាននាក់នៅក្នុងប្រទេស​មីយ៉ាន់ម៉ា ចាប់ពីខែមេសា ដោយសារតម្រូវការថវិកាដ៏ច្រើនលើសលប់។ ការផ្អាកនេះកើតឡើង ចំពេលដែលតម្រូវការស្បៀងអាហារកំពុងកើនឡើងដោយសារតែជម្លោះ ការផ្លាស់ទីលំនៅ និងការរឹតត្បិតការចូលទៅក្នុងប្រទេសនេះ។

លោក Michael Dunford តំណាងរបស់ WFP និងជានាយកប្រចាំប្រទេសនៅមីយ៉ាន់ម៉ាបាននិយាយថា៖«ការកាត់បន្ថយ​ដែលនឹងមកដល់នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដែល​ភាគច្រើន​ពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់ WFP ដើម្បីរស់»។

WFP ថា ប្រសិនបើគ្មានមូលនិធិថ្មីទេ វានឹងអាចផ្គត់ផ្គង់មនុស្សបានត្រឹមតែ៣៥០០០នាក់ប៉ុណ្ណោះ រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន និងជនពិការ ដែលជាក្រុមមនុស្សដែលងាយរងគ្រោះជាងគេ។

នៅឆ្នាំនេះ ប្រទេសនេះត្រូវការជាបន្ទាន់នូវទឹកប្រាក់ចំនួន​៦០លានដុល្លារ ដើម្បីបន្តផ្តល់ជំនួយស្បៀងអាហារសង្គ្រោះជីវិតដល់ប្រជាជនមីយ៉ាន់ម៉ា។ WFP ជំរុញឱ្យដៃគូទាំងអស់ស្វែងរកមូលនិធិបន្ថែមដើម្បីបំពេញតម្រូវការ។ សហគមអន្តរជាតិត្រូវតែធានាថា ប្រជាជនមីយ៉ាន់ម៉ា ដែលខ្វះខាតខ្លាំងបំផុត ត្រូវបានផ្តល់មូលនិធិចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន៕

(រូបភាព៖ Facebook)
(រូបភាព៖ Kyodo)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម