ព័ត៌មានអន្ដរជាតិ
សមាជិកសភាបារាំង ទាមទារឲ្យអាមេរិកប្រគល់រូបសំណាកសេរីភាពមកវិញ
សមាជិកសភាបារាំងលោក Raphaël Glucksmann បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ប្រគល់រូបសំណាកសេរីភាពវិញ ដោយអះអាងថា សកម្មភាពថ្មីៗរបស់ក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទុយនឹងតំណាងនិមិត្តរូបនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់រូបសំណាកនេះ។

ថ្លែងនៅក្នុងសន្និបាតសម្រាប់គណបក្សនយោបាយរបស់គាត់ Place Publique កាលពីថ្ងៃអាទិត្យទី១៦ខែមីនា លោក Glucksmann ដែលជាអ្នកចេញមុខការពារអ៊ុយក្រែនយ៉ាងពេញទំហឹង បានរិះគន់ជំហររបស់រដ្ឋបាលអាមេរិកលើបញ្ហាអន្តរជាតិ ជាពិសេសការកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលក្រុងកៀវ ចំពេលមានជម្លោះកំពុងបន្តជាមួយរុស្ស៊ី។ លោកបានអះអាងថា ជំហរបែបនេះបានតម្រឹមសហរដ្ឋអាមេរិកជាមួយនឹងរបបផ្តាច់ការ ដោយធ្វើឲ្យខូចដល់គោលការណ៍ដែលរូបសំណាកសេរីភាពបង្កប់ន័យ។
បន្ថែមពីនេះ លោក Glucksmann បានសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះការកាត់បន្ថយបុគ្គលិករដ្ឋ និងគម្រោងស្រាវជ្រាវនៅក្នុងរដ្ឋបាលអាណត្តិថ្មីរបស់អាមេរិក។ លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចូលកាន់តំណែងម្តងទៀតក្នុងខែមករាឆ្នាំ២០២៥ តាមរយៈបទបញ្ជាប្រតិបត្តិ។
លោក Glucksmann បាននិយាយថា៖ «ឲ្យរូបសំណាកសេរីភាពមកយើងវិញ។ យើងនឹងនិយាយទៅកាន់ជនជាតិអាមេរិកដែលបានជ្រើសរើសនៅខាងពួកជនផ្តាច់ការ និងទៅកាន់ជនជាតិអាមេរិកដែលបានបណ្តេញអ្នកស្រាវជ្រាវចំពោះការទាមទារសេរីភាពខាងវិទ្យាសាស្ត្រថា “ប្រគល់រូបសំណាកសេរីភាពឲ្យមកយើងវិញ”»។
លោកបន្ថែមថា៖ «យើងបានឲ្យវាទៅអ្នកជាអំណោយ ប៉ុន្តែជាក់ស្តែងអ្នកបានមើលងាយវា»។
សូមបញ្ជាក់ថា រូបសំណាកសេរីភាព ដែលរចនាដោយជាងចម្លាក់ជនជាតិបារាំង Frédéric Auguste Bartholdi ត្រូវបានផ្តល់ជាអំណោយដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៨៨៦ ដើម្បីរំលឹកដល់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ហើយក៏ជានិមិត្តរូបនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យផងដែរ៕

ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?