ព័ត៌មានអន្ដរជាតិ
គ្រោះមហន្តរាយផ្ទួនៗក្នុងរដ្ឋជាច្រើននៅអាមេរិកសម្លាប់មនុស្ស៣៩នាក់
យោងតាមការចេញរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែមីនានេះ បានឲ្យដឹងថា អាកាសធាតុដ៏អាក្រក់បង្កជាខ្យល់ព្យុះកំបុតត្បូង ខ្យល់កួច និងភ្លើងឆេះព្រៃ នៅរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៩នាក់ស្លាប់។

តួលេខចុងក្រោយនៃការបំផ្លិចបំផ្លាញពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Texas និងរដ្ឋ Oklahoma មានផ្ទះជាង៤០០ខ្នងត្រូវបានខូចខាត ៧៤ខ្នងត្រូវបានបំផ្លាញទាំងស្រុង និងមនុស្ស៤នាក់បានស្លាប់ ខណៈមានអគ្គីភ័យជាង ១៣០កន្លែងត្រូវបានរាយការណ៍នៅទូទាំងរដ្ឋទាំងពីរនេះកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ចំណែក ព្យុះកំបុតត្បូងនៅក្នុងរដ្ឋ Carolinas និងភាគខាងជើងរដ្ឋ Florida បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធនានា។
នៅក្នុងរដ្ឋ Alabama យ៉ាងហោចណាស់មនុស្ស៣នាក់ រួមទាំងស្ត្រីអាយុ៨២ឆ្នាំម្នាក់បានស្លាប់ នៅពេលដែលខ្យល់ព្យុះកំបុតត្បូងកើតឡើងច្រើនដង បានបោកបក់ពាសពេញរដ្ឋនេះ។ លើសពីអ្នកស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូងដូចគ្នានេះក្នុងរដ្ឋ Missouri បានកើនដល់១២នាក់។
ព្យុះកំបុតត្បូងក៏វាយប្រហាររដ្ឋ Mississippi សម្លាប់មនុស្ស៦នាក់ និងជាង២០០នាក់ត្រូវបានផ្លាស់ទីលំនៅ ហើយនៅភាគខាងជើងនៃរដ្ឋនេះ ផ្លូវថ្នល់ត្រូវជន់លិច ដែលធ្វើឲ្យមនុស្សជាច្រើនត្រូវជាប់គាំងដោយទឹកជំនន់។ នៅរដ្ឋ Arkansas ឯណោះវិញ ក្រុមមន្ត្រីក៏បានបញ្ជាក់ពីការស្លាប់របស់មនុស្សចំនួន៣នាក់ផងដែរ។

ទន្ទឹមនឹងនេះ ខ្យល់កួចខ្លាំងបានឆក់យកជីវិតមនុស្សរាប់សិបនាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនផងដែរ។ ក្នុងនោះមនុស្ស ៨ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ដែលមានរថយន្តយ៉ាងហោចណាស់ ៥០ គ្រឿង ដោយសារព្យុះកួចលើផ្លូវហាយវេមួយក្នុងរដ្ឋ Kansas។ ចំណែកមនុស្ស៣នាក់ទៀតបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលខ្យល់កួចនៅ Amarillo ក្នុងរដ្ឋ Texas។
ពាក់ព័ន្ធបញ្ហានេះលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោក Social Truth ថា រដ្ឋបាលរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង