Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិកក្រោមការបញ្ជារបស់លោក Donald Trump ទៅលើក្រុមហ៊ូធីក្នុងប្រទេសយេម៉ែនបានកើនឡើងដល់៥៣នាក់ក្នុងនោះមានកុមារ៥នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងសុខាភិបាលក្រុមហ៊ូធី បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ មានមនុស្ស៥៣នាក់ត្រូវបានសម្លាប់ក្នុងនោះមាន កុមារ៥នាក់ និងស្ត្រី២នាក់ ហើយមនុស្ស៩៨នាក់បានរងរបួស បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋ​អាមេរិក​តាមរយៈមីស៊ីលនិងទំលាក់គ្រាប់បែកពីអាកាស។

កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាស យ៉ាងខ្លាំងក្លាលើគោលដៅក្រុម ហ៊ូធី ក្រោមបញ្ជាលោកប្រធានាធិបតី Donald Trump លើហេតុផលក្រុមនេះវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។

លោក Trump បានបង្ហោះថា៖«យើងនឹងប្រើប្រាស់កម្លាំងដ៏ច្រើនលើសលប់ រហូតដល់យើងសម្រេចបាននូវគោល​បំណង​របស់យើង។ លោកបន្ថែមថា «ក្រុមចោរហ៊ូធីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នេះ បានបាញ់មីស៊ីលទៅលើយន្តហោះ​សហរដ្ឋអាមេរិក ហើយបានកំណត់គោលដៅលើកងទ័ព និងសម្ព័ន្ធមិត្តរបស់យើង»។

លើសពីនេះ«ការលួចប្លន់ អំពើហិង្សា និងអំពើភេរវកម្ម» របស់ពួកគេបានធ្វើឱ្យខាតបង់រាប់ពាន់លានដុល្លារនិងធ្វើឱ្យមាន​ហានិភ័យ​ដល់អាយុជីវិត។ សំដៅទៅកាន់ក្រុមហូធីដោយផ្ទាល់ លោក Trump បានសរសេរថា ប្រសិនបើពួកគេមិនបញ្ឈប់«ឋាននរកដែលអ្នកមិនធ្លាប់ឃើញពីមុនមកនឹងមកដល់»។

(រូបភាព៖ AP)

ទោះយ៉ាងណា ក្រុមហ៊ូធីមិនបាន​ងាក​រេ​ក្នុង​ការ​ឆ្លើយ​តប​របស់​ពួកគេ ដោយ​និយាយ​ថា ការ​ឈ្លានពានរបស់អាមេរិក​នឹង​មិន​បន្ថយ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ប៉ាឡេស្ទីន​ឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក «គ្មានសិទ្ធិអំណាច ឬអាជីវកម្មណាមួយ ដែលផ្តាច់ការលើគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់»។

គាត់បានបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យថា «បញ្ចប់ការគាំទ្រចំពោះអំពើប្រល័យពូជសាសន៍ និងអំពើភេរវកម្មរបស់អ៊ីស្រាអែល និងឈប់​សម្លាប់​ប្រជាជន​យេម៉ែន»។

មេដឹកនាំក្រុមហ៊ូធីលោក Abdul Malik al-Houthi បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់គាត់នឹងកំណត់គោល​ដៅលើនាវាអាមេរិកនៅក្នុងសមុទ្រក្រហម ដរាបណាអាមេរិកនៅតែបន្តការវាយប្រហាររបស់ខ្លួនលើប្រទេសយេម៉ែន ដោយ​ពួកគេអះអាងថាការវាយយប្រហារទាំងនោះកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេសប៉ុណ្ណោះ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ក្រុមហ៊ូធីបានកំណត់គោលដៅលើនាវាជំនួញរាប់សិបគ្រឿងជាមួយនឹងមីស៊ីល យន្តហោះគ្មានមនុស្សបើក និងការវាយប្រហារតាមទូកតូចៗនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ពួកគេបានពន្លិចកប៉ាល់ចំនួនពីរ រឹបអូសយកនាវាទីបី និងបានសម្លាប់សមាជិកនាវិក៤នាក់៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

សំរាម
សន្តិសុខសង្គម២០ នាទីutes មុន

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

ព័ត៌មានជាតិ៣២ នាទីutes មុន

អូស្ត្រាលី ស្នើសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតទៅសិក្សាទីនោះ

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអៀរឡង់ផ្តល់កម្ចី ការប្រាក់ទាប សម្រាប់សហគមន៍កសិកម្មទំនើប

Sokha Hotels

ព័ត៌មានពេញនិយម