Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី មាន​ករណី​វាយ​ប្រហារ​ដោយ​សត្វ​ក្រពើ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក

បានផុស

នៅ

ឥណ្ឌូណេស៊ី បច្ចុប្បន្នមានការវាយប្រហារដោយសត្វក្រពើច្រើនជាងគេនៅទូទាំងពិភពលោក។ ក្នុង​មួយ​ទសវត្សរ៍​កន្លង​ទៅ ប្រទេស​អាស៊ាន​មួយ​​នេះ​បាន​កត់ត្រា​ឧប្បត្តិហេតុ​ជាង ​១ ០០០​ករណី ដែល​បណ្តាល​​ឲ្យ​​មាន​អ្នក​ស្លាប់​ប្រមាណ ៤៨៦នាក់​។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​​របាយការណ៍​ពី​​អង្គការ CrocAttack ក្នុងឆ្នាំ២០២៤ ឥណ្ឌូណេស៊ីបានរាយការណ៍ពីការវាយប្រហាររបស់សត្វក្រពើចំនួន ១៧៩​ដង ដោយក្នុងនោះ​មនុស្ស ៩២​នាក់បានស្លាប់។ អ្នកជំនាញចាត់ទុកថា និន្នាការគួរឲ្យព្រួយបារម្ភនេះ បណ្ដាល​មក​ពី​ការបំផ្លាញទីជម្រក​ ជាពិសេសដោយសារតែការពង្រីកចម្ការដូងប្រេង ដែលរំលោភលើទឹកដីក្រពើ ជា​ដើម​​ហេតុ​បង្កើន​ហានិភ័យ​នៃ​​ការ​ប្រឈម​មុខ​​គ្នា​ដោយ​ផ្ទាល់​​រវាង​មនុស្ស​និង​សត្វ​​ក្រពើ។

ត្រូវ​បាន​អភិរក្ស​ចាប់​តាំង​​ពី​ឆ្នាំ​១៩៩៩​មក ក្រពើទឹកប្រៃ (Crocodylus Porosus) កំពុង​បង្កើន​វត្តមាន​ខ្លាំង​​នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្រពើ​ទឹក​ប្រៃ គឺ​ជា​ពូជ​ក្រពើ ដែល​​កាចសាហាវ​ជាង​ពូជ​ក្រពើ​ផ្សេងៗ ហើយការវាយប្រហារភាគច្រើន​គឺ​បង្ក​ឡើង​ដោយ​​ក្រពើ​ទឹក​ប្រៃ​នេះ​ឯង។ ការកើនឡើងនៃឧប្បត្តិហេតុ បានជំរុញឲ្យ​មានការជជែក​ដេញ​ដោល​រវាង​កិច្ចខិតខំប្រឹងប្រែងអភិរក្ស​និង​សុវត្ថិភាពមនុស្ស រួមទាំងការផ្លាស់ប្តូរទីតាំង​អភិរក្ស និងវិធានការគ្រប់គ្រងចំនួន​​ក្រពើ​ទឹក​​ប្រៃ។

នៅទូទាំងពិភពលោក ការវាយប្រហារដោយសត្វក្រពើគឺជាក្តីកង្វល់ដ៏សំខាន់មួយ ដោយមានការប៉ាន់ប្រមាណថា មនុស្សប្រហែល ១ ០០០​នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដែលលើសពីចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយត្រីឆ្លាម៕

(រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម