ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ
រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានផ្តាំទៅក្រុមហ៊ូធីថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារពួកគេ ហើយបើចលនាប្រដាប់អាវុធយេម៉ែនមួយនេះ មិនព្រមឈប់បាញ់លើកប៉ាល់ដឹកទំនិញទេនោះ កុំសង្ឃឹមបានសុខឲ្យសោះ។

លោក Hegseth និយាយបែបនេះបន្ទាប់ពីសហរដ្ឋអាមេរិក បើកការវាយប្រហារអាកាសសម្លាប់មនុស្ស៥៣នាក់នៅយេម៉ែន ខណៈក្រុមសកម្មប្រយុទ្ធមួយនេះក៏ប្តេជ្ញាសងសឹកអាមេរិកវិញផងដែរ ដោយមេធំរបស់ខ្លួនគឺលោក Abdul Malik al-Houthi ប្រកាសកំណត់គោលដៅលើនាវាចម្បាំងអាមេរិកក្នុងសមុទ្រក្រហមតែម្តង។
ថ្លែងប្រាប់កម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News, លោក Hegseth និយាយថា «ពេលណាហ៊ូធីនិយាយថា យើងឈប់បាញ់កប៉ាល់របស់អ្នក ពេលនោះយើងក៏នឹងឈប់បាញ់ទម្លាក់ដ្រូនរបស់អ្នកដូចគ្នា។ យុទ្ធនាការនេះនឹងបញ្ចប់ ប៉ុន្តែដរាបណាពួកគេនៅតែបន្តការវាយប្រហារ អាមេរិកនឹងបន្តការវាយលុកឥតឈប់ដែរ។ គោលបំណងគឺបញ្ឈប់ការវាយប្រហារទៅលើទ្រព្យសម្បត្តិ នៅក្នុងផ្លូវទឹកដ៏សំខាន់នោះ និងដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ ដែលជាផលប្រយោជន៍ជាតិចម្បងរបស់សហរដ្ឋអាមេរិកឡើងវិញ ហើយអ៊ីរ៉ង់គាំទ្រក្រុមហ៊ូធីយូរហើយ ដូច្នេះយល់ល្អឈប់បានឈប់ទៅ!»។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ូធី បានកាន់កាប់ប្រទេសយេម៉ែនមួយភាគធំ ហើយកាលពីសប្តាហ៍មុនពួកគេបោះពាក្យថា ពួកគេនឹងនៅតែវាយប្រហារលើកប៉ាល់អ៊ីស្រាអែល ដែលឆ្លងកាត់សមុទ្រក្រហម បើអ៊ីស្រាអែលមិនព្រមបើកឲ្យមានការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សាទេនោះ។
ក្រុមហ៊ូធី បានបើកការវាយប្រហារជាច្រើនលើកច្រើនសាលើការដឹកជញ្ជូនផ្លូវសមុទ្រ បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស ផ្ទុះកញ្ជ្រោលខ្លាំងនៅចុងឆ្នាំ២០២៣ ដោយអះអាងថា ពួកគេឈរប្រកៀកស្មាជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា