មន្រ្តីជាន់ខ្ពស់សេតវិមានដើរចេញពីលោក Trump ជាបណ្តើរៗហើយដើម្បីការពារខ្លួន – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

មន្រ្តីជាន់ខ្ពស់សេតវិមានដើរចេញពីលោក Trump ជាបណ្តើរៗហើយដើម្បីការពារខ្លួន

Published

on

ប្រភពដែលជិតស្និទ្ធនឹងសេតវិមានបាននិយាយថា មន្រ្តីជាន់ខ្ពស់មួយចំនួននៅខាងក្នុងសេតវិមាននិងយុទ្ធនាការកំពុងចាប់ផ្តើមដើរចេញពីលោក Trump ជាបណ្តើរៗហើយក្នុងសកម្មភាពការពារខ្លួនព្រោះលទ្ធផលនៅរដ្ឋ Pennsylvania និង Georgia បង្ហាញថា ប្រធានាធិបតីរូបនេះនឹងមិនអាចឈ្នះការបោះឆ្នោតម្តងទៀតបានទេ។

ទីប្រឹក្សាសំខាន់ម្នាក់របស់រដ្ឋបាលនេះបាននិយាយថា “ការប្រកួតប្រជែងចប់ហើយ”។ ទីប្រឹក្សារូបនេះបន្តថា មានការព្រួយបារម្ភអំពីអ្វីដែលលោក Trump នឹងធ្វើស្របពេលដែលគាត់នឹងមិនទទួលស្គាល់ការពិតនោះទេ។

ទីប្រឹក្សារូបនេះបាននិយាយនៅពេលសួរថាតើលោក Trump អាចធ្វើអ្វីបន្ទាប់ដោយសារភាពថាមានមន្រ្តីជាច្រើននៅក្នុងយុទ្ធនាការនិងសេតវិមានដែលកំពុងគ្រវីក្បាលរបស់ពួកគេបន្ទាប់ពីការនិយាយមិនពិតរបស់លោក Trump នៅល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងបន្ទប់ប្រជុំសេតវិមាន។

ទីប្រឹក្សាបន្ថែមថា អ្នកខ្លះនៅក្នុងយុទ្ធនាការនេះបានចោទជាសំណួរអំពីការសម្រេចចិត្តរបស់ក្រុមលោក Trump ក្នុងការជំរុញឲ្យមន្ត្រីនានាដូចជាលោក Rudy Giuliani និងកូនប្រុសរបស់លោក Trump ឲ្យធ្វើការចោទប្រកាន់ដែលមិនមានមូលដ្ឋានអំពីការបន្លំអ្នកបោះឆ្នោត។ ទីប្រឹក្សារូបនេះនិយាយថា លោក Trump មានសិទ្ធិក្នុងការជំទាស់នឹងលទ្ធផលឆ្នោតប៉ុន្តែលោកកំពុងធ្វើតាមរបៀបខុស។

ទីប្រឹក្សាម្នាក់ទៀតនៃយុទ្ធនាការនេះបានហៅលោក Trump ថាជាមនុស្សកាន់តែឯកោដោយសារតែការអះអាងរបស់លោកអំពីការលួចបន្លំសន្លឹកឆ្នោត។ ទីប្រឹក្សានិយាយថា “គាត់សឹងតែនៅតែម្នាក់ឯងទៅហើយនៅទីនេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ7 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ8 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ8 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម