Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​៧​នាក់​បាន​ស្លាប់​ក្នុងការ​​ប្រយុទ្ធ​​គ្នា​​នៅ​ព្រំដែនរវាង​យោធា​លីបង់​និង​ស៊ីរី​​​

បានផុស

នៅ

មនុស្ស​យ៉ាង​ហោច​ណាស់៧នាក់​បាន​ស្លាប់ និង ៥២នាក់​បាន​រង​របួស​ក្នុង​ការ​​​ប្រយុទ្ធ​​គ្នា​រយៈពេល២ថ្ងៃនៅ​ព្រំដែន​លីបង់ជាមួយ​ប្រទេស​ស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ការការប៉ះទង្គិចគ្នា៣​លើក​ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះនៅព្រំដែនលីបង់-ស៊ីរី បានបណ្តាល​ឲ្យ​ពលរដ្ឋស្លាប់​៧នាក់ និងរបួស​៥២​នាក់ផ្សេងទៀត ក្នុងនោះមនុស្ស៦នាក់បានស្លាប់កាលពីថ្ងៃចន្ទ និង​ក្មេងប្រុសអាយុ ១៥​ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ។

ចំពោះការប៉ះទង្គិចគ្នាដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យនៅព្រំដែនស៊ីរី-លីបង់ ដោយអាជ្ញាធរស៊ីរីបានចោទប្រកាន់​ក្រុមប្រដាប់អាវុធហេបូឡា​​លីបង់​ថាបានចាប់​​​​ជម្រិត​​ទាហានបីនាក់ចូលទៅក្នុងប្រទេសលីបង់ ហើយសម្លាប់ពួកគេ។ ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសលីបង់ លោក Paul Morkos អ្នកស្លាប់ទាំងបីនាក់គឺជាអ្នករត់ពន្ធ។

បន្ទាប់បីការសម្លាប់នេះកងកម្លាំងស៊ីរីបានបាញ់ផ្លោងចូលទៅក្នុងប្រទេសលីបង់ ហើយបានធ្វើឲ្យការប៉ះទង្គិចគ្នានៅតាមព្រំដែនបន្តឡើងទៀតកាលពីថ្ងៃចន្ទ។

(រូបភាព៖ AP)

ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីលីបង់ លោក Joseph Aoun បានប្រកាសកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យកងទ័ពឆ្លើយតបនឹងអំពើហិង្សានៅព្រំដែនភាគខាងជើង និងភាគខាងកើតជាមួយប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបាននិយាយថាប្រទេសលីបង់ «នឹងមិនអនុញ្ញាតឱ្យ» ការប៉ះទង្គិចគ្នានៅតាមព្រំដែនបន្តទៀតទេ»។

គួរបញ្ជាក់ថាថ្មីៗនេះ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងតំបន់រវាងយោធាស៊ីរី និងក្រុមប្រដាប់អាវុធលីបង់ ដែលជាសម្ព័ន្ធមិត្តជាមួយរបបរបស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad។ កាល​ពី​សប្តាហ៍​មុន អំពើ​ហិង្សាក៏​បានសម្លាប់អ្នក​គាំទ្រលោក Assad និង​ជន​ស៊ីវិល​មក​ពី​សហគមន៍ Alawite ក្នុង​ប្រទេស​ស៊ីរីជាច្រើននាក់ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលីបង់ សហគមន៍នេះក៏មានជាប់ពាក់ព័ន្ធនឹងការចាប់ទាហានស៊ីរីផងដែរ។

ទោះយ៉ាងណាកង​ទ័ព​លីបង់ និង​ស៊ីរី​បាន​និយាយ​ថា ពួកគេ​បាន​កំពុង​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​តាម​ព្រំដែន ដោយយោធា​លីបង់បាន​ប្រគល់​សាកសព​ទាហាន​ទាំង​បី​នាក់​ទៅ​ប្រទេស​ស៊ីរីវិញផងដែរ។

គួរបញ្ជាក់ថាព្រំដែនលីបង់និងស៊ីរី លាតសន្ធឹងប្រវែង ៣៧៥គីឡូម៉ែត្រ និងមានលក្ខណៈជាដីរដិបរដុប ដោយគ្មានការកំណត់ច្បាស់លាស់នៅក្នុងតំបន់ជាច្រើន និងតែងតែមានការប៉ះទង្គិចគ្នាជាញឹកញាប់៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម