ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំងអ៊ីស្រាអែល៖ ហាម៉ាសបន្តជីករូងក្រោមដីមិនលោះសូម្បីតែមួយថ្ងៃ
លោក Tal Shoham បានរស់រានមានជីវិតជិតមួយឆ្នាំកន្លះនៅក្នុងផ្លូវរូងក្រោមដីដែលក្រុមហាម៉ាសបានជីក ហើយចំណាប់ខ្មាំងរូបនេះ បាននិយាយប្រាប់សារព័ត៌មាន Fox News ថា ទោះបីជាមានសង្គ្រាមផ្ទុះឡើងក៏ដោយ ក៏ក្រុមហាម៉ាសនៅតែបន្តជីករូងក្រោមដីមិនលោះសូម្បីតែមួយថ្ងៃ។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១៧ខែមីនារបស់សារព័ត៌មាន News18 លោក Tal ត្រូវបានហាម៉ាសឃុំខ្លួនអស់រយៈពេល៨ខែកន្លះ នៅក្នុងរូងក្រោមដីមួយកន្លែង ហើយរយៈពេល៥ខែទៀតលោកត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះចំនួន៥កន្លែងផ្សេងៗគ្នានៅក្នុងតំបន់ហ្គាហ្សា។ អំឡុងពេលឃុំខ្លួន ហាម៉ាសបានចាប់លោកដាក់ខ្នោះ និងបង្អត់អាហារ។
លោក Tal បានប្រាប់ថា លោកចងចាំមិនភ្លេចឡើយនូវរាល់វិនាទីនៃការជាប់ឃុំអស់រយៈពេល ៥០៥ថ្ងៃ។
បណ្តាញផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហាម៉ាសនៅក្រោមតំបន់ហ្គាហ្សា បានធ្វើឲ្យយោធាអ៊ីស្រាអែលមានការភ្ញាក់ផ្អើលជាច្រើនទសវត្សរ៍មកហើយ។
ដំបូងឡើយ ផ្លូវរូងក្រោមដីត្រូវបានប្រើប្រាស់ ដើម្បីឆ្លងកាត់ការបិទផ្លូវរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាសបានឡើងកាន់អំណាចក្នុងឆ្នាំ២០០៧ ដែលអនុញ្ញាតឲ្យមានការរត់ពន្ធមនុស្ស ទំនិញ និងសព្វាវុធចេញចូលពីអេហ្ស៊ីប។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ក្រុមហាម៉ាសបានប្រើប្រាស់ផ្លូវរូងក្រោមដីដើម្បីរត់ពន្ធអាវុធចូលទៅក្នុងហ្គាហ្សា។ ផ្លូវរូងក្រោមដីដែលមានតាំងពីយូរយារណាស់មកហើយ ត្រូវបានប្រើដើម្បីរត់ពន្ធទំនិញសំខាន់ៗចូលទៅក្នុងហ្គាហ្សា រួមទាំងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈសំណង់ ជាពិសេសក្នុងអំឡុងពេលនៃការបិទផ្លូវ។

របាយការណ៍ឆ្នាំ២០០៨ ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក NPR បានផ្សាយថា ផ្លូវរូងក្រោមដីក៏ត្រូវបានប្រើដើម្បីរត់ពន្ធសត្វគោដើម្បីបំពេញតម្រូវការសាច់នៅមុនព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបុណ្យ Eid al-Adha ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ផ្លូវរូងក្រោមដីត្រូវបានប្រើប្រាស់សម្រាប់ការប្រយុទ្ធជាមួយកងកម្លាំង IDF និងដើម្បីលាក់ចំណាប់ខ្មាំង។ បើយោងតាមការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក West Point ផ្លូវរូងក្រោមដីមានចំនួន ១ ៣០០កន្លែង ក្រោមផ្ទៃដីចម្ងាយ ៥០០គីឡូម៉ែត្រ នៅក្នុងតំបន់ហ្គាហ្សា នៅពេលចាប់ផ្តើមសង្រ្គាមកាលពីខែតុលា៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់