ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារទ្រង់ទ្រាយធំលើ ហ្គាហ្សា! ស្លាប់មនុស្ស៣៣០នាក់ ក្នុងនោះមានកុមារ៥០នាក់ និងស្រ្តី២៨នាក់
យោងតាមតួលេខពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា, មនុស្សស្លាប់ក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែលក្នុងតំបន់នេះ បានផ្តាច់ជីវិតមនុស្សជាង ៣៣០នាក់ និងរបួសជាង ២៥០នាក់ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុត ចាប់តាំងពីមានបទឈប់បាញ់ថ្ងៃទី១៩ខែមករាឆ្នាំ២០២៥។

BBC ចុះផ្សាយថា អ៊ីស្រាអែលបានវាយប្រហារកណ្តាលអាធ្រាត្រ កំណត់គោលដៅលើទីតាំងជាច្រើននៅទូទាំងតំបន់ ហើយក្នុងចំណោមមនុស្សស្លាប់ ក៏មានកុមារ៥០នាក់និងស្រ្តី២៨នាក់ ផងដែរ។
ស្របពេលជាមួយគ្នានោះ មន្ទីរពេទ្យក្នុងតំបន់បានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងលើសនេះទៀតព្រោះថា អ្នករបួសមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជុំវិញការវាយប្រហារនេះដែរ អ៊ីស្រាអែល អះអាងថា ខ្លួនកំណត់គោលដៅលើមូលដ្ឋានយោធារបស់ក្រុមហាម៉ាស ហើយថែមទាំងបានសម្លាប់មេសន្តិសុខក្រុមហាម៉ាស និងឥស្សរជននយោបាយមួយចំនួនថែមទៀតផង ជាពិសេសលោក Mahmoud Abu Wafah ដែលជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងតំបន់ហ្គាហ្សា។
តាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, ការវាយប្រហារនេះគឺធ្វើឡើងដោយសារតែក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងនិងបដិសេធសំណើរបស់បេសកជនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងសំណើពីអ្នកសម្របសម្រួលផ្សេងទៀត។ ចាប់ពីពេលនេះទៅ អ៊ីស្រាអែល នឹងប្រើធម៌ក្តៅលើក្រុមហាម៉ាស មិនបន្ធូរដៃឡើយ។

សូមជម្រាបថា បទឈប់បាញ់ដែលបច្ចុប្បន្នបានដួលរលំទៅហើយនោះ គឺកើតចេញពីខែមករាឆ្នាំ២០២៥ ក្រោយមានការចរចាដែលពាក់ព័ន្ធនឹងបេសកជនអាមេរិកលោក Brett McGurk និងលោក Steve Witkoff រួមជាមួយនាយករដ្ឋមន្ត្រីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani។
ដំបូងឡើយ បទឈប់បាញ់នេះ បានសម្របសម្រួលការដោះដូរចំណាប់ខ្មាំងជាង ៣០នាក់ដែលក្រុមហាម៉ាសបានឃុំខ្លួន ជាមួយអ្នកទោសប៉ាឡេស្ទីនប្រហែល២ ០០០នាក់ និងអនុញ្ញាតឲ្យមានការកើនឡើងនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ប៉ុន្តែឥឡូវបទឈប់បាញ់នេះបានរលាយសាបសូន្យទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំណាប់ខ្មាំងអ៊ីស្រាអែល៖ ហាម៉ាសបន្តជីករូងក្រោមដីមិនលោះសូម្បីតែមួយថ្ងៃ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ