Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោង​កាត់បន្ថយ​ការ​ស្នាក់នៅ​ដោយ​គ្មាន​ទិដ្ឋាការ​មក​សល់​ត្រឹម ៣០​ថ្ងៃ​វិញ

បានផុស

នៅ

ប្រទេសថៃ កំពុងពិចារណាកាត់បន្ថយរយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរពី ៦០​ថ្ងៃមក​ត្រឹម ៣០​ថ្ងៃ​វិញ ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអាជីវកម្មខុសច្បាប់ និងពង្រឹងសន្តិសុខជាតិ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៥។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ដែល​លើក​ឡើង​ដោយ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា​ថៃ លោក​ Sorawong Thienthong ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ក្តីបារម្ភ​អំពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​ទាក់ទង​នឹង​រយៈពេល​​​​ដ៏​យូរ​ពេក​​នៃ​ការ​លើកលែង​ទិដ្ឋាការ។

កាលពីខែកក្កដា​ឆ្នាំ​២០២៤ ថៃបាន​បង្កើន​ការលើកលែងទិដ្ឋាការពី ៣០​ថ្ងៃ​ ទៅ ៦០​ថ្ងៃសម្រាប់​ទេសចរ​មក​ពី​​ប្រទេសចំនួន​៩៣​ ក្នុង​នោះ​មាន​ទាំង​ចិន​ផងដែរ ដើម្បីបង្កើនវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុ​កាល​ពី​ថ្មីៗនេះ ដូចជា ការចាប់ជំរិត​តារាសម្តែងចិន Wang Xing បានធ្វើ​ឲ្យ​មានការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្រុមឧស្សាហកម្មទេសចរណ៍ថៃមួយចំនួន ស្នើ​ឲ្យ​កាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនពី ៦០​ថ្ងៃមក​នៅ​​ត្រឹម ១៥​ថ្ងៃ ដោយបង្ហាញថា ជាធម្មតា​ភ្ញៀវទេសចរចិន​ចំណាយពេលប្រហែល ៧ទៅ​៨​ថ្ងៃ​ប៉ុណ្ណោះ នោះ​ការកាត់បន្ថយនេះនឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍ឡើយ។

វិស័យទេសចរណ៍នៅតែជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចដែល​កំពុង​ខ្វះខាតរបស់​ថៃ។ រដ្ឋាភិបាលកំពុងកំណត់គោលដៅ​បង្កើន​ចំនួន​​ភ្ញៀវទេសចរបរទេស​ឲ្យ​ដល់ ៤០​លាននាក់ ក្នុងឆ្នាំ​២០២៥ ដែលនឹងបំបែកកំណត់ត្រា​ឆ្នាំ​២០១៩។ គិត​ត្រឹម​ចន្លោះ​ពី​ខែមករាដល់ថ្ងៃទី​៩​ខែមីនា ថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៧,៦៦​លាននាក់ កើនឡើង ៤,៤ភាគរយបើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម