Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រជាជន​ឥណ្ឌូណេស៊ី៥០០​នាក់​ត្រូវ​​ចាប់​បញ្ជូន​ទៅ​​ស្រុក​វិញ​​​ពី​មីយ៉ាន់​​រយៈពេល​២ថ្ងៃ​​​

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារទី១៨មីនា​បានចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនជាង​៥០០នាក់ ដែលត្រូវបាន​​ចាប់​ពី​​​មណ្ឌល​​រៀបចំ​បោក​ប្រាស់​តាមអនឡាញ ហៅថា «Call- Center» នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ាតាមជើង​ហោះ​ហើរ​ពីប្រទេសថៃ។ ​យោង​ការ​ផ្សាយ​របស់​សារព័ត៌មាន CNA។​

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូណេស៊ីសម្រាប់កិច្ចការនយោបាយ និងសន្តិសុខ លោក Budi Gunawan បាន​និយាយថា ជនជាតិឥណ្ឌូណេស៊ី៤០០នាក់បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃវិញកាលពីថ្ងៃអង្គារ ហើយយ៉ាងហោចណាស់​១៥៤នាក់នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃពុធនេះ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសហការជាមួយរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលចិនសម្រាប់ការជួយសង្គ្រោះ​និងធ្វើមាតុភូមិនិវត្តន៍​ជនជាតិឥណ្ឌូណេ​ស៊ីចំនួន​៥៥៤​នាក់ មានបុរស៤៤៩ នាក់និងស្ត្រី១០៥​នាក់ដែលជាជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ នៅក្នុងទីក្រុង Myawaddy ជិតព្រំដែនថៃ។

ជនរងគ្រោះទាំងនោះបានជួបប្រទះនឹងសម្ពាធផ្សេងៗដូចជា អំពើហិង្សាលើរាងកាយ ដូចជាការវាយដំ និងការឆក់ខ្សែភ្លើង រួមទាំងគំរាមកំហែងយកសរីរាង្គរបស់ពួកគេចេញទៀតផង។

អាជ្ញាធរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ស្ថិត​ក្រោម​សម្ពាធ​ពី​ប្រទេសចិន​​ជា​សម្ព័ន្ធមិត្ត​​​ដ៏ជិត​ស្និទ្ធ​ បាន​បង្ក្រាប​លើ​ប្រតិបត្តិការឆបោកក្នុង​ប៉ុន្មានខែ​ចុង​ក្រោយ​​ ដោយ​សង្គ្រោះ​បាន​​កម្មករ​សរុប​ប្រហែល៧០០០នាក់មកពីប្រទេសយ៉ាងតិច​២០ និង​ត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលភាគច្រើនជាជនជាតិចិន និងកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ននៅព្រំដែនរវាងមីយ៉ាន់ម៉ានិង​ថៃ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត (Call-Center) បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញពលករបរទេសដោយសន្យាថានឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។

ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវបានទាក់ទាញឲ្យទៅធ្វើការនៅទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទទួលប្រាក់ខែប្រសើរជាងមុន តែត្រូវបានចាញ់បោកប្រតិបត្តិករឆបោកឆ្លងដែន។

រវាងឆ្នាំ ២០២០ដល់ខែកញ្ញាឆ្នាំមុន ទីក្រុងហ្សាកាតាបានធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូណេស៊ីជាង ៤៧០០នាក់ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតពីប្រទេសនានារួមទាំងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម នេះបើយោងតាមទិន្នន័យរបស់ក្រសួងការបរទេស។

បើតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សរហូតដល់ ១២០០០០នាក់ ដែលភាគច្រើនជាបុរសជនជាតិចិន ប្រហែលជាកំពុងធ្វើការនៅក្នុង Call-Center នៅមីយ៉ាន់ម៉ាទាំងងបង្ខំ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម