Connect with us

ព័ត៌មានអន្ដរជាតិ

​​​អ៊ុយក្រែន​​​​​ធ្វើតេស្ត​ជោគជ័យ​លើ​ដ្រូនថ្មី​អាច​បញ្ជា​ហោះបាន​៣០០០​គីឡូម៉ែត្រ​ចូលដី​រុស្ស៊ី​

បានផុស

នៅ

ដ្រូន​ប្រភេទ​​ថ្មី​​ផលិត​ក្នុងស្រុក​របស់​អ៊ុយក្រែន​​​អាច​​ត្រូវ​បាន​បញ្ជា​​​ហោះ​ចម្ងាយ​៣០០០គីឡូម៉ែត្រ ដោយ​​​កំណត់​គោល​ដៅ​វាយ​ប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​ និង មូលដ្ឋាន​កង​ទ័ព​រុស្ស៊ី​នៅតំបន់​ឆ្ងាយ លើសពី​ការ​វាយប្រហារ​​​នៅ​តំប​ន់​ព្រំដែន​និង​ទីក្រុងមូស្គូ​ ដែលយោធា​អ៊ុយក្រែន​​ធ្លាប់ធ្វើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋាភិបាល​អ៊ុយក្រែន​​បាន​អះអាង​ថា ​មន្ត្រី​របស់ខ្លួន​​​អភិវឌ្ឍ​​ ផលិត​ និង​ សាកល្បង​ដោយ​ជោគជ័យ​លើ​​​​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ​រយៈ​ចម្ងាយឆ្ងាយដែល​អាច​​ត្រូវ​បាន​បញ្ជា​​រហូតដល់​ចម្ងាយ​​​៣០០០​គីឡូម៉ែត្រ​​ចូល​ជ្រៅ​ដល់​ទឹកដី​រុស្ស៊ី​​ពី​ព្រំដែន​​របស់​ប្រទេស​អ៊ុយក្រែន និង​ឆ្ងាយ​រហូត​ដល់​ ទីក្រុង​ Novosibirskនៅ​ភាគខាងជើ​​ង​ប្រទេសម៉ុងហ្គោលី​​​ឯណោះ​​​។

​ការ​ប្រកាស​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូ​ឌីមៀរ ហ្សេលេនស្គី​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​​​​​លើ​គេហទំព័រ​​​​​យោធា​​របស់​អ៊ុយក្រែន​ឈ្មោះថា «Militarnyi» កាលថ្ងៃទី​​១៧ខែ​មីនា​។ ​​ការ​ប្រកាស​នេះ​​ក៏​នៅបន្ទាប់​ពី​​ការ​ប្រកាស​ពី​ការធ្វើតេស្តសាកល្បង​​​លើ​ការ​អភិវឌ្ឍន៍​មី​ស៊ីលផ្លោងរយៈ​​​ចម្ងាយឆ្ងាយ​​​ផលិត​នៅក្នុងស្រុក​កាលពី​ពីរថ្ងៃមុន។

​​​​ការ​ចេញ​ផ្សាយ​​​របស់​គេ​ហទំព័រ​យោធា​របស់​អ៊ុយក្រែន​នោះ បាន​​​ឲ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក (drone) របស់​ប្រទេសអ៊ុយក្រែន​ត្រូវ​បាន​ធ្វើ​​តេស្ត​សាកល្បង​​ដោយ​ជោគជ័យ ​​ដែល​អាច​ហោះ​បាន​​​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​​​​​៣០០០​គីឡូម៉ែត្រ ដែល​អាច​​កំណត់​គោល​ដៅ​​​​វាយ​ប្រហារ​​​​​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​​​​ផលិត​កម្ម​​ប្រេង​ឥន្ធនៈរបស់​មហាអំណាច​រុស្ស៊ី​។ ​​

​​​គេ​ហ​ទំព័រ​​​​​​នេះ បានស្រង់សម្តី​ប្រធានា​​ធិបតី​​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី  ដូច​បាន​​ប្រកាស​​ថា៖«​​ថ្ងៃ​នេះ​​ខ្ញុំ​ជួប​ប្រជុំ។ មាន​រឿងរ៉ាវ​​ជាច្រើន​​ដែលបានពិភាក្សា ប៉ុន្តែ​​រឿងសំខាន់​បំផុត​១​គឺ​​ដ្រូន។ ​ដ្រូន​គ្រប់​ប្រភេទ​​ដែល​​យើង​ត្រូវ​ការ។ ​មានដំណឹង​រីករាយ​​ពាក់​ព័ន្ធ​​​ដ្រូន​ចម្ងាយឆ្ងាយ។ ​ដ្រូន​របស់​យើង​​​ហោះ​បាន​​ចម្ងាយ​​៣០០០គីឡូម៉ែត្រ បាន​​​ឆ្លងផុត​​ការ​ធ្វើតេស្ត​​ជោគជ័យ​ហើយ។ ខ្ញុំ​​សូមថ្លែង​អំណរគុណ​​ដល់​​​ក្រុម​​​​​​​អភិវឌ្ឍន៍​និង​ផលិត។ ​​យើង​កំពុង​​​​​អភិវឌ្ឍ​​​​​​ប្រព័ន្ធ​អាវុធ​​ចម្ងាយឆ្ងាយដែលយើងនឹង​ជួយធានា​​នូវសន្តិសុខ​​រដ្ឋ​របស់​យើង​»។

​តាមរយៈ​ការ​អភិវឌ្ឍ​​​​ដ្រូន​ប្រភេទ​នេះ​​បង្កើន​​ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​​​ដាក់គោលដៅ​​​​សំខាន់ៗប្រកប​ដោយសក្តានុពល​​​ច្រើន​​ទៀត​​ក្នុង​ទឹកដីរុស្ស៊ី ដែល​អាច​ពង្រីក​ដល់​ឆ្ងាយ​រហូត​ដល់ Novosibirsk។ ជាក់ស្តែង​បំផុត​​ រោងចក្រ​​ចម្រាញ់​​ប្រេង​ឥន្ធនៈ​ធំបំផុត​​ក្នុង​ប្រទេសរុស្ស៊ីនៅ​តំបន់ Omsk ដែល​ឥឡូវ​នេះ​អាចបញ្ជា​​ទៅដល់​។

​​​គេ​ហទំព័រយោធា​ដដែល​នេះ​ បាន​លើក​ឡើង​​ថា កន្លង​មក ការ​វាយប្រហារ​ឆ្ងាយបំផុត​ត​គឺ​​នៅ​មូលដ្ឋាន​​ទ័ព​អាកាស​ Olenya ​ក្នុង​ខេត្ត​ Murmansk ដែល​មាន​ចម្ងាយ​​ប្រហែល​១៨០០​​គីឡូម៉ែត្រ​ពីព្រំដែន​អ៊ុយក្រែន​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម