Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

បានផុស

នៅ

ជំនួបតាមទូរស័ព្ទរវាងលោក វ្ល៉ាឌីមៀរ ពូទីន និងដូណាល់ ត្រាំ បានទទួលផ្លែផ្កាគួរសម ដ្បិតតែប្រធានាធិបតីរុស្ស៊ីមិនឯកភាពលើបទឈប់បាញ់ពេញលេញក៏ដោយ ប៉ុន្តែលោកបានយល់ព្រមផ្អាកការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្រថាមពលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ។

លោក ពូទីន (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥, កិច្ចសន្ទនារវាងមេដឹកនាំទាំងពីរមានរយៈពេល២ម៉ោងកន្លះ ហើយក្រៅពីបទឈប់បាញ់ ប្រមុខរដ្ឋទាំងពីរក៏បានពិភាក្សាប្រកបដោយភាពវិជ្ជមានលើបញ្ហាដទៃទៀតផងដែរ។

ដោយឡែក សារព័ត៌មាន BBC ឯណោះបានចុះផ្សាយថា លោកពូទីន មិនព្រមស៊ីញេលើបទឈប់បាញ់គ្រប់ជ្រុងជ្រោយដែលរៀបរៀងដោយក្រុមរបស់លោក ត្រាំ ជាមួយភាគីអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតទេ ព្រោះថា បទឈប់បាញ់បែបនេះអាចលេចចេញជារូបរាងបាន លុះត្រាតែបរទេសឈប់ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ជាមួយទីក្រុងកៀវ។

ក្រៅពីអ៊ុយក្រែន ប្រមុខរដ្ឋទាំងពីរ បានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតនៅក្នុងតំបន់នោះផងដែរ។

ប្រធានបទសំខាន់ផ្សេងទៀតនៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ គឺតម្រូវការបញ្ឈប់ការរីកសាយភាយអាវុធយុទ្ធសាស្ត្រនៅទូទាំងពិភពលោក និងកិច្ចសហប្រតិបត្តិការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម