Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃសម្លាប់មនុស្សជាង៤០០នាក់ហើយ តែលោក Netanyahu ថា នេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC, តួលេខមនុស្សស្លាប់ក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជាមួយការអះអាងថា កំណត់គោលដៅលើក្រុមហាម៉ាស បានកើនឡើងដល់ជាង៤០០នាក់ហើយ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចេញសារព្រមានតាមវីដេអូថា «ការចរចាមានតែធ្វើឡើងក្រោមភ្លើងទេ! នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីអង្គារទី១៨ខែមីនាឆ្នាំ២០២៥ លោក Netanyahu បានចេញបញ្ជាឲ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីមានបទឈប់បាញ់ថ្ងៃ១៩ខែមករា ដោយផ្តាច់ជីវិតមនុស្សជាង៤០០នាក់។

មានសេចក្តីរាយការណ៍ថា បុគ្គលជាន់ខ្ពស់ដែលបាត់បង់ជីវិតក្នុងការវាយប្រហារនេះ គឺរួមមានមេសន្តិសុខក្រុមហាម៉ាស និងឥស្សរជននយោបាយមួយចំនួនទៀត ជាពិសេសលោក Mahmoud Abu Wafah ដែលជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងតំបន់ហ្គាហ្សា។

(រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ មន្ទីរពេទ្យក្នុងតំបន់បានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងលើសនេះទៀតព្រោះ អ្នករបួសមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ការវាយប្រហារអាកាសនោះ បានកំណត់គោលដៅលើតំបន់ Beit Lahia, Rafah, Nuseirat និង Al-Mawasi ដែលសុទ្ធសឹងជាទីតាំងត្រូវបានអ៊ីស្រាអែល ចោទប្រកាន់ថា ជាមូលដ្ឋានរបស់ក្រុមហាម៉ាស។

(រូបថត៖ Reuters)

តាមសេចក្តីថ្លែងការណ៍ពីការិយាល័យលោក Netanyahu, ការវាយប្រហារនេះគឺធ្វើឡើងដោយសារតែក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងនិងបដិសេធសំណើរបស់សហរដ្ឋអាមេរិក។

ក្រោយមក អ៊ីស្រាអែល ប្រកាសថា ខ្លួននឹងមិនបន្ធូរដៃឡើយ រហូតទាល់តែកម្ចាត់ក្រុមហាម៉ាស ឲ្យបាត់មុខចេញពីពិភពលោកនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារទ្រង់ទ្រាយធំលើ ហ្គាហ្សា! ស្លាប់មនុស្ស៣៣០នាក់ ក្នុងនោះមានកុមារ៥០នាក់ និងស្រ្តី២៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម