Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ-ពូទីន ទើបនិយាយគ្នាចប់ ស្រាប់តែហ្សេលេនស្គី ថា រុស្ស៊ីនៅតែបាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា រុស្ស៊ីនៅតែវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល ទោះលោក វ្ល៉ាឌីមៀរ ពូទីន ទើបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ចប់ក៏ដោយ។

(រាប់ពីឆ្វេងមកស្តាំ )លោក ហ្សេលេនស្គី-ត្រាំ-ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បង្ហោះសារនៅលើបណ្ដាញសង្គម X ថា «គួរឲ្យសោកស្តាយ មានការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល។ នោះគឺការវាយប្រហារដោយផ្ទាល់ចេញពីដ្រូន Shahed លើមន្ទីរពេទ្យនៅតំបន់ Sumy ការវាយប្រហារលើទីក្រុងនានាក្នុងតំបន់ Donetsk ហើយដ្រូនវាយប្រហារកំពុងហោះហើរលើដែនអាកាសនៃតំបន់ Kyiv, Zhytomyr, Sumy, Chernihiv, Poltava, Kharkiv, Kirovohrad, Dnipropetrovsk និង Cherkasy»។

លោកបន្តថា «ការវាយប្រហារពេលយប់បែបនេះហើយ ដែលរុស្ស៊ីធ្វើមកលើយើង គឺបំផ្លាញវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអ៊ុយក្រែន ហើយយប់នេះក៏មិនខុសពីយប់មុនៗដែរ ដែលបង្ហាញថា ការដាក់សម្ពាធលើរុស្ស៊ីត្រូវតែបន្ត ដើម្បីសន្តិភាព»។

ការអះអាងរបស់លោកហ្សេលេនស្គី​ កើតឡើងភ្លាមៗបន្ទាប់ពីលោក ពូទីន យល់ព្រមជាមួយលោក ត្រាំ ផ្អាកការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្រថាមពលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ។

លោក ពូទីន (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Bloomberg)

ក្នុងកិច្ចសន្ទនារយៈពេល២ម៉ោងកន្លះ ប្រមុខរដ្ឋទាំងពីរ បានពិភាក្សាគ្នាអំពីស្ថានភាពអ៊ុយក្រែន មជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតនៅក្នុងតំបន់នោះផងដែរ។

ប្រធានបទសំខាន់ផ្សេងទៀតនៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ គឺតម្រូវការបញ្ឈប់ការរីកសាយភាយអាវុធយុទ្ធសាស្ត្រនៅទូទាំងពិភពលោក និងកិច្ចសហប្រតិបត្តិការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ៤៩ នាទីutes មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម