Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ យើង​មិន​មែន​ជាសាឡាដ​លើ​ម៉ឺនុយ​របស់​ ពូទីន យើង​គឺ​ជា​រដ្ឋ​ឯករាជ្យ

បានផុស

នៅ

ក្រោយ​​ការ​ហៅ​ទូរសព្ទ​រវាង​​មេ​ដឹក​នាំ​អាមេរិក និង​​សមភាគី​រុស្ស៊ី​ជុំវិញ​បទ​ឈប់​បាញ់​​នៅ​ប្រទេស​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​និយាយ​ថា អ៊ុយក្រែន និង​អឺរ៉ុប ត្រូវ​តែ​រួម​បញ្ចូល​នៅ​ក្នុង​ការ​ចរចា​នា​ពេល​អនាគត​ទាំង​អស់ ទាក់ទង​នឹង​វិធានការ​បញ្ចប់​សង្គ្រាម​រយៈពេល​៣​ឆ្នាំ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បាន​​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មីនា​ថា៖ «ខ្ញុំមិនចង់ធ្វើ​ឲ្យ​នរណាម្នាក់អាក់អន់ចិត្តទេ ប៉ុន្តែខ្ញុំមិនចង់​ឲ្យ​ពួកយើងនៅក្នុងម៉ឺនុយ​មុខម្ហួប​របស់ ពូទីន»។

ប្រធានាធិបតី​អ៊ុយក្រែន បានបន្ថែម​ថា៖ «យើង​មិន​មែន​ជា​សាឡាដ​… យើង​ជា​រដ្ឋ​ឯករាជ្យ។ បើ​គ្មាន​យើង ខ្ញុំ​គិត​ថា​វា​ខុស​​នៅ​ក្នុង​ការ​ចរចា»។

លោក ហ្សេលេនស្គី ក៏​បាន​​បញ្ជាក់​​ផង​ដែរ​ថា៖ «អឺរ៉ុបត្រូវតែនៅតុចរចា ហើយអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងសន្តិសុខអឺរ៉ុបត្រូវតែសម្រេចរួមគ្នាជាមួយអឺរ៉ុប»។

ក្នុង​ការ​ហៅ​ទូរសព្ទ​ជាមួយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​រុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាន​​ប្រាប់​​ថា លោក​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​ការ​ផ្អាក​រយៈពេល ៣០ថ្ងៃ​លើ​ការ​វាយ​ប្រហារ​ទាំង​អស់​ដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល។ នេះ​គឺ​ជា​សំណើ​ដែល​លោក ហ្សេលេនស្គី បាន​បង្ហាញ​ថា លោក​យល់ព្រម​ទទួល​យក នៅ​ពេល​​ដែល​អ៊ុយក្រែន​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​រួច​រាល់។

(រូបថត៖ AP)

បន្ទាប់ពី​ជំនួប​តាម​ទូរសព្ទ សេតវិមាន និងវិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក​ ដោយ​បញ្ជាក់ពីផែនការរៀបចំការចរចាសន្តិភាពនៅមជ្ឈិមបូព៌ា។ កិច្ចពិភាក្សា នឹងផ្តោតលើបទឈប់បាញ់លើវិស័យថាមពល និងជំហានឆ្ពោះទៅរកការអនុវត្តបទឈប់បាញ់ដែន​ទឹក​នៅសមុទ្រខ្មៅ។

លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនគាំទ្ររាល់សំណើដែលនាំទៅរកសន្តិភាពយុត្តិធម៌ តែ​មិនត្រូវដក​អ៊ុយក្រែន​ចេញពីការចរចាទាំងនេះទេ។

លោក​ថា៖ «យើងត្រូវតែយល់ពីអ្វីដែលកំពុងកើតឡើង។ ដោយសារតែនៅក្នុងសង្រ្គាមនេះមានភាគីពីរ គឺ​រុស្ស៊ីនិងអ៊ុយក្រែន។ ហើយដោយគ្មានអ៊ុយក្រែន​សម្រាប់​ខ្ញុំ ​វាហាក់​ដូចជាគ្មានសង្ឃឹមក្នុងការចរចា​ឡើយ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម