ព័ត៌មានអន្ដរជាតិ
ប៉េរូដាក់ប្រទេសក្នុងគ្រាអាសន្ន៣០ថ្ងៃនិងពង្រាយកងទ័ព ខណៈអំពើហិង្សាកើនឡើង
ប្រធានាធិបតីប្រទេសប៉េរូបានប្រកាសភាពអាសន្ននៅក្នុងរដ្ឋធានីចាប់ពីថ្ងៃចន្ទ និងបានបញ្ជាឱ្យដាក់ពង្រាយទាហានដើម្បីជួយប៉ូលិសក្នុងការដោះស្រាយការកើនឡើងនៃអំពើហិង្សា ចំពេលមានការតវ៉ាយ៉ាងទូលំទូលាយមួយថ្ងៃបន្ទាប់ពីការសម្លាប់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ខែមីនានេះ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី Dina Boluarte បានចេញផ្សាយក្រឹត្យមួយប្រកាសភាពអាសន្នរយៈពេល៣០ថ្ងៃ ហើយអាជ្ញាធរនឹងរឹតបន្តឹងសិទ្ធិមួយចំនួន រួមទាំងសេរីភាពនៃការប្រមូលផ្តុំ និងសកម្មភាពផងដែរ។ ការប្រកាសនេះមានន័យថា ប៉ូលិស និងកងទ័ពនឹងអាចឃុំខ្លួនមនុស្សដោយគ្មានដីកាពីតុលាការ។
ប្រទេសប៉េរូប្រឈមការកើនឡើងនៃការសម្លាប់ ការចាប់ជំរិតដោយហិង្សា និងការវាយប្រហារលើទីសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ។ ប៉ូលិសបានរាយការណ៍ពីការសម្លាប់ចំនួន ៤៥៩ករណី ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី១៦ខែមីនា ហើយរបាយការណ៍ជំរិតទារប្រាក់ចំនួន១៩០៩ ករណីនៅក្នុងខែមករាតែមួយប៉ុណ្ណោះ។
ប៉ុន្តែកំហឹងបានកើតឡើងខ្លាំងបន្ទាប់ពីការសម្លាប់លោក Paul Flores ដែលជាអ្នកចម្រៀងឈានមុខវ័យ ៣៩ឆ្នាំនៃក្រុមតន្ត្រី Cumbia Armonia 10។ លោក Flores ត្រូវបានគេបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យ លើរថយន្តក្រុងដែលគាត់ និងមិត្តរួមក្រុមកំពុងធ្វើដំណើរ បន្ទាប់ពីការប្រគំតន្ត្រីក្នុងទីក្រុង Lima។

ការវាយប្រហារលើតារាចម្រៀងដ៏ល្បីរូបនេះមិនមែនជាព្រឹត្តិការណ៍ហិង្សាតែមួយគត់កាលពីចុងសប្តាហ៍នេះទេ។ កាលពីថ្ងៃសៅរ៍ ក៏មានហេតុការណ៍ផ្ទុះនៅភោជនីយដ្ឋានមួយក្នុងរដ្ឋធានី ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច១១នាក់រងរបួស។
ពាក់ព័ន្ធបញ្ហានេះ សមាជិកសភាបក្សប្រឆាំងបានស្នើសុំការបោះឆ្នោតមិនទុកចិត្តលើរដ្ឋមន្ត្រីមហាផ្ទៃ Juan Jose Santivanez ដែលខ្វះផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សា។ ការបោះឆ្នោតនេះត្រូវបានគេរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភានៅចុងសប្តាហ៍នេះ។
គួររម្លឹកថា រដ្ឋាភិបាលរបស់ប្រធាធិបតី Boluarte កាលពីឆ្នាំមុនក៏ធ្លាប់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងការប៉ុនប៉ងដើម្បីទប់ស្កាត់អំពើហិង្សារវាងខែកញ្ញាដល់ខែធ្នូផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ