ព័ត៌មានអន្ដរជាតិ
អវកាសយានិក២រូបដែលជាប់ខ្លួននៅលើយាន ISS អស់៩ខែ ត្រឡប់មកផែនដីវិញដោយជោគជ័យ
អវកាសយានិករបស់អង្គការ NASA ចំនួន២រូបគឺ លោក Barry “Butch” Wilmore និងលោកស្រី Sunita “Suni” Williams បានធ្វើដំណើរត្រឡប់មកផែនដីដោយសុវត្ថិភាពនៅព្រឹកថ្ងៃពុធទី១៩ខែមីនានេះ បន្ទាប់ពីជាប់ខ្លួននៅលើស្ថានីយអវកាសអន្តរជាតិ (ISS) អស់រយៈពេល៩ខែ។

ដើមឡើយ គម្រោងបេសកកម្មរបស់ពួកគេនៅក្នុងលំហមានរយៈពេលត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ ដើម្បីសាកល្បងយានអវកាស Starliner របស់ក្រុមហ៊ុន Boeing។ ប៉ុន្តែ បេសកកម្មនេះត្រូវបានអូសបន្លាយពេល ដោយសារបញ្ហាបច្ចេកទេសជាមួយនឹងឧបករណ៍របស់យានអវកាស ដែលធ្វើឲ្យវាគ្មានសុវត្ថិភាពសម្រាប់ការត្រឡប់មកវិញរបស់ពួកគេ។
អាស្រ័យហេតុនេះ អង្គការ NASA បានដាក់ឲ្យលោក Wilmore និងលោកស្រី Williams ទៅក្នុងក្រុមនាវិក Expedition 71/72 របស់ ISS ជាកន្លែងដែលពួកគេបានរួមចំណែកដល់គម្រោងស្រាវជ្រាវផ្សេងៗ និងការងារថែទាំស្ថានីយ។
ការត្រឡប់មកវិញរបស់អវកាសយានិក ត្រូវបានសម្របសម្រួលដោយបេសកកម្ម Crew-9 របស់ក្រុមហ៊ុន SpaceX ដែលបានដឹកពួកគេត្រឡប់មកវិញតាមយាន Dragon។ អមដំណើរពួកគេ មានអវកាសយានិក២រូបទៀតដូចជា លោក Nick Hague និងលោក Aleksandr Gorbunov ដែលអ្នកទាំងពីរបាននៅលើ ISS តាំងពីខែកញ្ញាឆ្នាំ២០២៤។
សូមបញ្ជាក់ថា ដំណើរត្រឡប់មកផែនដីវិញនេះ ចំណាយពេលអស់ ១៧ម៉ោង ហើយការចុះចតធ្វើឡើងនៅក្នុងទឹកសមុទ្រនៃរដ្ឋ Florida។ អវកាសយានិកទាំង៤រូប ត្រូវបានក្រុមអ្នកជំនាញធ្វើការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ ដើម្បីឲ្យស៊ាំទៅនឹងទំនាញរបស់ផែនដី ក្រោយស្នាក់នៅក្នុងលំហរយៈពេលយូរ៕
ដោយ៖ ឈាង
ចុចអាន៖ ថាទៅតែ៨ថ្ងៃទេ តែអវកាសយានិក២រូបជាប់ក្នុងលំហដល់ឆ្នាំ២០២៥ទើបត្រឡប់វិញបាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម