ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃមកពី១៩ខេត្ត តវ៉ាដោយដឹកត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល
ប្រជាអ្នកនេសាទនិងប្រជាកសិករថៃមកពីខេត្តចំនួន១៩ បានរួមគំនិតគ្នាតវ៉ាទាមទារឱ្យរដ្ឋាភិបាលចេញវិធានការកំចាត់ពូជត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅ ដោយការដឹកត្រីប្រភេទនេះចំនួន៥តោនមកចាក់នៅមុខវិមានរដ្ឋាភិបាល ខណៈការតវ៉ាកន្លងមកមិនត្រូវបានអើពើនោះ។
ក្រុមអ្នកតវ៉ាបានអះអាងថា ប្រភេទត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅនេះ ជាប្រភេទពូជនាំចូលពីក្រៅប្រទេស និងកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងធនធានធម្មជាតិក្នុងស្រុក។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Reporters តំណាងក្រុមអ្នកតវ៉ា បាននិយាយថា ដោយសារកន្លងមក ទាំងនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី មិនបានចេញមកទទួលញត្តិរបស់ពួកគេដោយផ្ទាល់និងមិនឃើញមានដំណោះស្រាយចំពោះការស្នើរបស់ពួកគេទេ ទើបពួកគេឯកភាពគ្នាដឹកត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅចំនួន៥តោនមកចាក់នៅមុខវិមានរដ្ឋាភិបាលបែបនេះ។
លោក Somkid Chuekong អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី និង លោក Bancha Sukkaew អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល ដែលចេញមកទទួលញត្តិ បាននិយាយថា នាយកដ្ឋានជលផល រួមជាមួយក្រសួងកសិកម្មនិងរដ្ឋាភិបាលបាននិងកំពុងពន្លឿនការដោះស្រាយបញ្ហានេះជាបន្តបន្ទាប់និងកំចាត់ពូជត្រីនេះឱ្យអស់ពីប្រព័ន្ធអេកូឡូស៊ីឱ្យបានច្រើនបំផុត៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម