ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះឡានជាង៣០០គ្រឿងក្នុងបរិវេណការិយាល័យគយថៃជាប់ព្រំដែនមីយ៉ាន់ម៉ា
អគ្គិភ័យឆាបឆេះបំផ្លាញរថយន្តប្រហែល៣០០គ្រឿងដែលរឹបអូសបានរបស់ការិយាល័យគយក្នុងស្រុក Mae Sot ខេត្ត Tak ប្រទេសថៃកាលពីយប់ថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nations នៅថ្ងៃទី១៩ខែមីនានេះ។

រថយន្តជាង៣០០គ្រឿងបានរងការខូចខាតក្នុងអគ្គិភ័យកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអង្គារនៅឯកន្លែងរក្សាទុកនៅខាងក្រោយប៉ុស្តិ៍ត្រួតពិនិត្យគយនៅក្បែរស្ពានមិត្តភាព ថៃ-មីយ៉ាន់ម៉ា ទី២ក្នុងឃុំ Tha Sai Luat ស្រុក Mae Sot ខេត្ត Tak ខណៈដែលមានរថយន្តប្រហែល៨០០គ្រឿងនៅក្នុងចំណតនេះ។
អ្នកនាំពាក្យនាយកដ្ឋានគយ លោក Phantong Loykulnanta បាននិយាយថា ភ្លើងឆេះដ៏ធំនៅក្នុងបរិវេណដាក់រថយន្តដែលរឹបអូសបានគឺមិនធ្លាប់មានពីមុនមកនោះទេ។ ទោះយ៉ាងណាក៏ដោយ យានជំនិះឆេះទាំងនោះ មានសភាពចាស់ មិនអាចប្រើប្រាស់បាន និងមិនមានរថយន្តទំនើបក្នុងចំណោមនោះទេ។

ឆ្លើយតបទៅនឹងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យប្រមាណ២០គ្រឿងត្រូវបានដាក់ពង្រាយនិងប្រើពេលប្រមាណ៣ម៉ោងទើបរលត់ភ្លើង។ ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសទេ ហើយប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ។
មន្ត្រីគយប្រចាំស្រុក Mae Sot បានឲ្យដឹងថា រថយន្តទាំងអស់ជារថយន្តជជុះដែលនាំចូលពីប្រទេសជប៉ុន និងសម្រាប់នាំចេញទៅប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែ ក្រុមហ៊ុននាំចេញត្រូវផ្អាកប្រតិបត្តិការរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាញឹកញាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឱ្យស្ពានត្រូវបំផ្លាញ និងផ្លូវជាច្រើនត្រូវបានបិទ។
រថយន្តទាំងនេះបានចតនៅព្រំដែនហួសរយៈពេលកំណត់របស់នាយកដ្ឋានគយ ដូច្នេះហើយត្រូវបានរឹបអូសយកទៅរក្សាទុកជាភ័ស្តុតាង ដែលជាកន្លែងរក្សាទុកអស់ជាច្រើនឆ្នាំមកហើយ។ មន្ត្រីរូបនេះបានបន្តថា ការិយាល័យគយបានព្យាយាមដាក់លក់ដេញថ្លៃដែរ ប៉ុន្តែលក់មិនចេញ៕


អត្ថបទ៖ ប៊ុន សុភាព

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ