ព័ត៌មានអន្ដរជាតិ
កិច្ចចរចាបទឈប់បាញ់រវាងរុស្ស៊ី-អ៊ុយក្រែន នឹងចាប់ផ្ដើមម្ដងទៀតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ
លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានប្រកាសឲ្យដឹងថា កិច្ចចរចាបទឈប់បាញ់ នឹងរៀបចំម្ដងទៀតនៅថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥ ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរសព្ទនាពេលថ្មីៗរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។
ខណៈពេលដែលអ៊ុយក្រែនបានទទួលយកសំណើបទឈប់បាញ់នោះ រុស្ស៊ីបានយល់ព្រមត្រឹមតែបញ្ឈប់ជាបណ្តោះអាសន្នលើការវាយប្រហារប្រឆាំងនឹងរោងចក្រថាមពលរបស់អ៊ុយក្រែន ដោយច្រានចោលនូវការអនុម័តបទឈប់បាញ់ពេញលេញ។ កិច្ចពិភាក្សានាពេលខាងមុខនៅទីក្រុង Jeddah មានគោលបំណងដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានេះ និងធ្វើការឆ្ពោះទៅរកការបញ្ចប់អរិភាពយ៉ាងទូលំទូលាយ។
លោក Witkoff បានប្រាប់ថា គណៈប្រតិភូអាមេរិកនៅអារ៉ាប៊ីសាអូឌីត នឹងដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Mike Waltz។
សូមបញ្ជាក់ថា នៅក្នុងជំនួបតាមទូរសព្ទរយៈពេល២ម៉ោងកាលពីថ្ងៃទី១៨មីនា លោកពូទីន មិនព្រមស៊ីញេលើបទឈប់បាញ់គ្រប់ជ្រុងជ្រោយដែលរៀបរៀងដោយក្រុមរបស់លោក ត្រាំ ជាមួយភាគីអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតទេ។ ភាគីរុស្ស៊ី ប្រកែកថា បទឈប់បាញ់បែបនេះអាចលេចចេញជារូបរាងបាន លុះត្រាតែបរទេសឈប់ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ជាមួយទីក្រុងកៀវ៕

ដោយ៖ ឈាង
ចុចអាន៖ ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ