ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យចិនម្នាក់ចាក់វ៉ាក់សាំងហើយ នៅតែឆ្លងកូវីដ តែអ្នកជំនាញបញ្ជាក់ច្បាស់ៗ កុំឲ្យបារម្ភ
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីចុងសប្តាហ៍ថា គ្រូពេទ្យម្នាក់នៅខេត្ត Shaanxi ភាគពាយព្យប្រទេសចិន បានឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍ ទោះបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ។

រឿងនេះបាននាំឲ្យក្រុមអ្នកជំនាញកត់សម្គាល់ថា មិនមានវ៉ាក់សាំងណាដែលអាចការពារមេរោគបាន១០០ភាគរយឡើយ ប៉ុន្តែសាធារណជនក៏មិនគួរព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វាដោយផ្អែកលើករណីតែមួយនោះដែរ។
មុនពេលឆ្លងជំងឺ គ្រូពេទ្យរូបនេះបានទទួលវ៉ាក់សាំងកូវីដចំនួន២ដូសកាលពីចុងខែមករា និងដើមខែកុម្ភៈ។

យោងតាមមន្ត្រីសុខាភិបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះ ត្រូវបានគេជឿថា បានឆ្លងពីការប៉ះពាល់ដោយចៃដន្យនៅក្នុងបន្ទប់ធ្វើតេស្តជំងឺកូវីដ១៩បិទជិត នៃមន្ទីរពេទ្យលេខ៨ ក្នុងទីក្រុង Xi’an។
ការឆ្លងនេះ បានបញ្ចប់រយៈពេល៣១ថ្ងៃជាប់គ្នា ដែលប្រទេសចិនមិនបានរកឃើញការឆ្លងកូវីដក្នុងសហគមន៍សូម្បីមួយករណី ហើយវាបង្កឲ្យមានក្តីព្រួយបារម្ភអំពីថាតើ វាគូសបញ្ជាក់អំពីភាពគ្មានប្រសិទ្ធភាពរបស់វ៉ាក់សាំងផលិតក្នុងស្រុកមែនឬក៏អត់។

លោកវេជ្ជបណ្ឌិត Tao Lina អ្នកអង្កេតវ៉ាក់សាំងមានមូលដ្ឋាននៅទីក្រុងសៀងហៃបានច្រានចោលក្តីព្រួយបារម្ភនេះ។ លោកបានប្រាប់ Global Times កាលពីថ្ងៃសៅរ៍ថា “គ្មានវ៉ាក់សាំងណាមួយនៅលើពិភពលោកដែលអាចមានសុវត្ថិភាពទាំងស្រុង ក្នុងការការពារការឆ្លងរោគបន្ទាប់ពីចាក់នោះទេ”។
ស្របពេលជាមួយគ្នានោះ លោក Zeng Guang ប្រធានអ្នកជំនាញផ្នែករោគឆ្លងនៅមជ្ឈមណ្ឌលចិនសម្រាប់ការការពារនិងគ្រប់គ្រងជំងឺ បានគាំទ្រការលើកឡើងរបស់លោក Tao ដោយនិយាយថា វ៉ាក់សាំងដែលបង្កើតដោយប្រទេសចិន ត្រូវបានផ្តល់ឲ្យមនុស្សរាប់សិបលាននាក់ទាំងនៅក្នុងនិងក្រៅប្រទេស។ វាបានផ្តល់ភស្តុតាងយ៉ាងច្បាស់អំពីប្រសិទ្ធភាពនិងសុវត្ថិភាព ហើយសាធារណជនមិនគួរព្រួយបារម្ភចំពោះករណីឆ្លងតែមួយនោះទេ។

ស្របពេលអំពាវនាវកុំឲ្យភ័យស្លន់ស្លោ អ្នកជំនាញបានរំលឹកប្រជាជនឲ្យមានការប្រុងប្រយ័ត្នបើទោះបីជាពួកគេបានទទួលវ៉ាក់សាំងហើយក៏ដោយ ជាពិសេសក្រុមសំខាន់ៗដូចជាបុគ្គលិកពេទ្យដែលប្រឈមនឹងការឆ្លងវីរុសញឹកញាប់ជាងអ្នកដទៃ។
មនុស្សសរុបចំនួន៤,៦៦៩នាក់ នៅក្នុងទីក្រុង Xi’an ដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធ ឬបុគ្គលិកពាក់ព័ន្ធទៅនឹងករណីនេះ ត្រូវបានគេធ្វើតេស្តកាលពីថ្ងៃសុក្រ ដែលជាលទ្ធផលគឺអវិជ្ជមានទាំងអស់។ សហសេវិកចំនួន៣៣នាក់ដែលមកពីមន្ទីរពិសោធន៍ដូចគ្នាជាមួយអ្នកឆ្លង បានធ្វើតេស្តពីរដង ហើយលទ្ធផលក៏អវិជ្ជមានដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Global Time
ចុចអាន៖ WHO ៖ គម្លាតវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងអ្នកក្រកាន់តែអាក្រក់ទៅៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ