ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បង្កើនរយៈពេលធ្វើសមយុទ្ធយូរជាងមុន២ដង ត្រៀមខ្លួនសម្រាប់ការឈ្លានពានពីចិននៅឆ្នាំ២០២៧
កាលពីថ្ងៃទី១៨ខែមីនា ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា សមយុទ្ធយោធា Han Kuang នាពេលខាងមុខ នឹងបង្កើនរយៈពេលលើសពីឆ្នាំមុនៗដល់ទៅ២ដង ពោលគឺកើនពី៥ថ្ងៃឡើងដល់១០ថ្ងៃ ដែលឆ្លុះបញ្ចាំងពីការសង្កត់ធ្ងន់កាន់តែខ្លាំងលើការត្រៀមលក្ខណៈយោធា ទប់ទល់ការឈ្លានពានដែលអាចកើតមានពីប្រទេសចិននៅឆ្នាំ២០២៧។

ការជ្រើសរើសឆ្នាំ២០២៧ ស្របតាមការវាយតម្លៃរបស់មន្ត្រីការពារជាតិអាមេរិក និងអ្នកវិភាគដែលបានកំណត់ថា ២០២៧ជាពេលវេលាដ៏មានសក្តានុពលសម្រាប់ចិន ក្នុងការសម្រេចបាននូវសមត្ថភាពឈ្លានពានកោះតៃវ៉ាន់។ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក ធ្លាប់បានកត់សម្គាល់ថា សមយុទ្ធយោធារបស់ចិននៅជុំវិញតៃវ៉ាន់ ជាការហាត់សមសម្រាប់ការត្រៀមលុកលុយបែបនេះ ដោយជាព័ស្តុតាងមានដូចជា ការសាងសង់យន្តហោះចម្បាំង នាវាចម្បាំង និងវិធានការបង្កើនស្តុកមីស៊ីលគ្រូស និងមីស៊ីលប៉ាលិស្ទិកធំជាងមុន២ដង ចាប់តាំងពីឆ្នាំ២០២០មកម៉្លេះ។
កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានកំណត់គោលដៅកងទ័ពរំដោះប្រជាជនចិន ឲ្យក្លាយជា «យោធាទំនើប» នៅឆ្នាំ២០២៧ និងជាកងកម្លាំងលំដាប់ពិភពលោកនៅឆ្នាំ២០៤៧។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួន រួមទាំងមន្ត្រីមកពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ជឿជាក់ថា «ការឈ្លានពានយ៉ាងខ្លាំងក្លា» លើកោះតៃវ៉ាន់នៅឆ្នាំ២០២៧ គឺមិនអាចទៅរួចនោះទេ ដោយសារសមត្ថភាពមានកម្រិតបច្ចុប្បន្នរបស់ចិន។
សមយុទ្ធ Han Kuang គឺជាលំហាត់យោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់តៃវ៉ាន់ ដែលត្រូវបានបង្កើតឡើងដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធ និងកែលម្អប្រតិបត្តិការរួមគ្នាក្នុងចំណោមកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ដោយផ្តោតលើសេណារីយ៉ូការលុកលុយឆ្នាំ២០២៧ សមយុទ្ធនេះ នឹងប្រព្រឹត្តទៅក្នុងអំឡុងខែកក្កដាឆ្នាំ២០២៥ ដោយមានការចូលរួមពីទាហានប្រមាណពី ២ ៤០០នាក់ ទៅ ៣ ០០០នាក់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?