ព័ត៌មានអន្ដរជាតិ
ថ្លៃចំណាយព្យាបាលអ្នកជំងឺកូវីដ ក្នុងម្នាក់ នៅថៃក៏មិនធម្មតា
បច្ចុប្បន្នការព្យាបាលជំងឺកូវីដនៅប្រទេសថៃមិនគិតថ្លៃសម្រាប់ពលរដ្ឋខ្លួននោះទេ ប៉ុន្តែចំពោះជនបរទេសដែលចូលនិវត្តន៍ឬធ្វើការនៅក្នុងប្រទេសថៃ នឹងត្រូវបង់ប្រាក់សម្រាប់ការធ្វើតេស្តនិងព្យាបាលទាំងនៅក្នុងមន្ទីរពេទ្យរដ្ឋឬមន្ទីរពេទ្យឯកជន។

តម្លៃនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋគឺមានចន្លោះពី ៤,០០០ បាត (១២៩ ដុល្លារ) ទៅ ១០,០០០ បាត (៣២៣ ដុល្លារ) ក្នុងមួយយប់ អាស្រ័យលើកម្រិតនៃការថែទាំរបស់ក្រុមគ្រូពេទ្យ។ ចំណែកជនបរទេសត្រូវបង់ប្រាក់ ១០០,០០០ បាត (៣២៣២ ដុល្លារ) ក្នុងមួយសប្ដាហ៍ ។
ដោយឡែកសម្រាប់មន្ទីរពេទ្យឯកជនមួយចំនួន បានបង្កើតគ្លីនិកព្យាបាលរោគផ្លូវដង្ហើម (ARI Clinics) ដែលមានអាទិភាពលទ្ធផលតេស្តរហ័សក្នុងរយៈពេល ៦ ទៅ ១២ ម៉ោង ធៀបនឹងគ្លីនិកមិនមែន ARI បានចំណាយពេល ១២ ទៅ ៤៨ ម៉ោងទើបទទួលបានលទ្ធផល ។ ការចំណាយព្យាបាល ៦,៥០០បាត (២១០ ដុល្លារ) បើអ្នកជំងឺគ្រាន់តែចូលមន្ទីរពេទ្យដោយមិនមានរោគសញ្ញា ហើយស្នើសុំការធ្វើតេស្ត នោះអ្នកជំងឺនឹងត្រូវស្នើសុំឲ្យចំណាយថ្លៃធ្វើតេស្តដោយខ្លួនឯង។

ចំណែកនៅក្នុងមន្ទីរពេទ្យឯកជនខ្លះ ការប៉ាន់ប្រមាណខុសគ្នាអាស្រ័យលើថាតើអ្នកជំងឺត្រូវចូលក្នុងអង្គភាពថែទាំកម្រិតធ្ងន់ឬស្រាល ប៉ុន្តែបើតាមព័ត៌មានពីអ្នកនាំពាក្យមន្ទីរពេទ្យម្នាក់បានបង្ហាញថា ថ្លៃចំណាយអាចពី ៨០,០០០ បាត (២,៥៨៥ ដុល្លារ) ទៅ ៤០០,០០០ បាត (១២,៩២៩ ដុល្លារ) ក្នុងមួយថ្ងៃ ។ នោះគឺជាចំនួនទឹកប្រាក់ច្រើនសម្រាប់អ្នកចូលនិវត្តន៍ ឬប្រសិនបើអ្នកជំងឺទទួលរងនូវផលវិបាកផ្សេងទៀតដូចជា ជំងឺលើសឈាម មហារីកឬទឹកនោមផ្អែម ហើយសម្រាកព្យាបាលលើសពី ២ទៅ៤ សប្ដាហ៍ ថ្លៃព្យាបាលអាចលើសពី ២លានបាត (៦៤,៦៤១ ដុល្លារ) ឬទៅ ៣ លានបាត (៩៦,៩៦១ ដុល្លារ) ឯណោះ ។

ប៉ុន្តែបើសិនជនបរទេសមានបំណងស្នាក់នៅក្នុងប្រទេសថៃរយៈពេលយូរ ហើយមានការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ថ្លៃចំណាយសម្រាប់អ្នកកំពុងសម្រាកព្យាបាលដែលមានស្ថានភាពមធ្យមគឺ ៣.២៥ លានបាត (១០០,០០០ ដុល្លារ) ក្នុងមនុស្សម្នាក់ដែលមានអាយុ ៦១ ទៅ ៦៥ ឆ្នាំ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ thaiexpathealth
ចុចអាន៖មិនធម្មតា! ថ្លៃចំណាយសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់នៅអាមេរិក
ចុចអាន៖កូវីដនៅកម្ពុជានិងថៃ ថ្ងៃនេះដូចគ្នាបេះបិទ ទាំងអ្នកឆ្លងនិងស្លាប់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង