ព័ត៌មានអន្ដរជាតិ
ត្រី Blobfish ក្លាយជាសត្វមានរូបអាក្រក់បំផុតក្នុងពិភពលោក
ត្រី blobfish ត្រូវបានបោះឆ្នោតជ្រើសរើសជាសត្វមានរូបរាងអាក្រក់បំផុតក្នុងពិភពលោកជំនួសប្រភេទសត្វសមុទ្រ gelatinous នៅឆ្នាំ២០១៣ ដែលត្រូវបានប្រកាសថា ជាសត្វអាក្រក់បំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ខែមីនានេះ។

ត្រី blobfish ត្រូវបានបោះឆ្នោតជ្រើសរើសជាសត្វអាក្រក់បំផុតរបស់ពិភពលោកក្នុងកម្មវិធីត្រីប្រចាំឆ្នាំរបស់ប្រទេសនូវែលសេឡង់ នៅក្នុងការប្រកួតប្រជែងមួយដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជីវិតសមុទ្ររបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ី។
រៀបចំឡើងដោយអង្គការមិនរកប្រាក់ចំណេញ Mountains to Sea Conservation Trust ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះធ្វើឡើងដើម្បីឲ្យប្រជាជននូវែលសេឡង់ស្គាល់ជាមួយនឹងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងបរិស្ថានទឹកសាប និងសមុទ្ររបស់ប្រទេស។
ការបោះឆ្នោតនេះត្រូវបានដាក់នៅលើគេហទំព័ររបស់ Mountains to Sea Conservation Trust ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែនេះ នឹងបានបិទកាលពីថ្ងៃទី១៦ខែមីនានេះ។ ការបោះឆ្នោតសរុបចំនួន៥៥៨៣ ត្រូវបានបោះឆ្នោតឲ្យត្រី blobfish ដែលត្រូវបានចាត់ទុកថាត្រីងាយរងគ្រោះផងនោះ បានទទួលជ័យជម្នះលើគូប្រជែងផ្សេងៗ។

យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក (NOAA) ត្រី blobfish ដែលមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ រាងដូចចាហួយ សាច់ស្លេកស្លាំង ស្បែករលុង ច្រមុះធំ និងភ្នែកសម្លក់។ ពួកវាត្រូវបានរកឃើញភាគច្រើននៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី និង តាសម៉ានី ហើយជាធម្មតារស់នៅក្នុងជម្រៅទឹកពី៦០០ ទៅ១២០០ម៉ែត្រ។
ត្រី Blobfish នឹងទទួលបានរូបរាងអាក្រក់របស់វានៅពេលដែលពួកវាត្រូវបានគេយកចេញពីទឹកព្រោះវាមិនមានឆ្អឹងរឹងមាំឬសាច់ដុំក្រាស់ដើម្បីរក្សារាងរបស់វាទេ រូបរាងរបស់វាស្ថិតតាមសម្ពាធទឹកដែលរក្សារូបរាងធម្មតារបស់ពួកវានៅក្នុងសមុទ្រ៕
អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល