Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលលោក ត្រាំ កំពុង​ពិចារណា​គម្រោង​លុបបំបាត់អង្គភាព​បង្ការ​មេរោគ​អេដស៍

បានផុស

នៅ

រដ្ឋបាលលោក ត្រាំ បច្ចុប្បន្នកំពុង​ពិចារណា​លើ​គម្រោង​​លុប​ចោល​​នូវ​​នាយកដ្ឋាន​បង្ការ​មេរោគអេដស៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលគ្រប់គ្រងលើកិច្ចខិតខំប្រឹងប្រែងតាមដាន និងការពារមេរោគអេដស៍។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​​នៅ​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០២៥​របស់​សារព័ត៌មាន NBC ផែនការ​​បំបាត់​នាយកដ្ឋាន​​បង្ការ​មេរោគ​អេដស៍​នេះ ស្ថិត​​ក្នុង​​ដំណាក់កាល​ដំបូង​នៅ​ឡើយ ដោយ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ផ្លូវការ​ណា​មួយ​នោះ​ទេ។

ការពិចារណានេះ មានគោលបំណងកំណត់​​ថា​តើ​​នាយកដ្ឋាន​បង្ការ​មេរោគ​​អេដស៍ បាន​ធ្វើ​ការ​ជាន់​គ្នា​ជាមួយភ្នាក់ងារ ឬកម្មវិធីសុខភាពផ្សេងទៀត​ដែរ​ឬ​​ក៏​អត់។ មួយវិញ​ទៀត វា​គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ក្នុងការរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងាររដ្ឋាភិបាលឡើងវិញ និងធ្វើ​ឲ្យ​ពួកគេកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយ​ទីភ្នាក់ងារ​​ណា​ដែល​ស្ទួន​គ្នា។

នាយកដ្ឋាន​បង្ការ​មេរោគអេដស៍ ទទួល​បាន​ថវិកា​ប្រមាណ ១,៣​ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយផ្តោតលើសកម្មភាព ដូចជា ការត្រួតពិនិត្យការឆ្លងមេរោគអេដស៍ និងការលើកកម្ពស់វិធានការបង្ការ រួមទាំងការប្រើប្រាស់ថ្នាំបង្ការ​ផងដែរ។ ការកាត់បន្ថយ ឬរៀបចំរចនាសម្ព័ន្ធឡើងវិញនៃផ្នែកនេះ បានធ្វើ​ឲ្យ​មានក្ដី​ព្រួយបារម្ភក្នុងចំណោមសកម្មជនអេដស៍ ដែលអះអាងថា ការផ្លាស់ប្តូរអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារការឆ្លងមេរោគអេដស៍ថ្មី និងការផ្តល់សេវា​កម្ម​សំខាន់ៗ។

សូម​បញ្ជាក់​ថា គំនិត​ដែល​ចង់​បំបាត់​ចោល​នូវ​នាយកដ្ឋាន​​បង្ការ​​មេរោគ​អេដស៍ ហាក់​​​ផ្ទុយពីការប្តេជ្ញាចិត្តពីមុនរបស់រដ្ឋាភិបាល​អាមេរិក​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៩ ជាមួយ​គំនិតផ្តួចផ្តើម «បញ្ចប់ការរីករាលដាលនៃមេរោគអេដស៍» ដែល​មានគោលបំណងកាត់បន្ថយករណី​ឆ្លង​មេរោគអេដស៍ថ្មីចំនួន​ឲ្យ​បាន ៩០% នៅឆ្នាំ​២០៣០៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម