ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ
អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ទៅមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថា បើសិនជាឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពលរបស់អ៊ុយក្រែន នោះលោក វ្ល៉ាឌីមៀរ ពូទីន នឹងលែងហ៊ានវាយទៀតហើយ។

កិច្ចសន្ទនានេះកើតឡើងបន្ទាប់ពីលោក ត្រាំ ក៏និយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែរ ដោយក្នុងអំឡុងពេលនោះ មេដឹកនាំវិមានក្រឹមឡាំង សុខចិត្តព្រមឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ ប៉ុន្តែមិនឯកភាពលើបទឈប់បាញ់ពេញលេញនោះទេ។
លុះក្រោយមក លោក ត្រាំ ក៏បន្តនិយាយជាមួយលោកហ្សេលេនស្គី ហើយសេតវិមានបានចេញសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃជំនួបនោះថា៖ «លោកប្រធានាធិបតី ត្រាំ បានពិភាក្សាអំពីការផ្គត់ផ្គង់អគ្គិសនីនិងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន។ លោកនិយាយថា សហរដ្ឋអាមេរិកអាចជួយដំណើរការរោងចក្រទាំងនោះជាមួយនឹងអ្នកជំនាញអគ្គិសនីនិងឧបករណ៍ប្រើប្រាស់របស់ខ្លួន។ បើអាមេរិក គ្រប់គ្រងរោងចក្រទាំងនោះ វានឹងក្លាយជាការការពារដ៏ល្អបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ និងជាការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន»។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំនិងហ្សេលេនស្គីនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី រុស្ស៊ីនិងអ៊ុយក្រែន បាញ់ដាក់គ្នាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងសងខាង។
នៅអ៊ុយក្រែន ប្រមុខដឹកនាំទីក្រុងកៀវលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា ការវាយប្រហារអាកាសពេលយប់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យមួយផងដែរក្នុងទីក្រុង Sumy។

លោកហ្សេលេនស្គីនិយាយថា «គួរឲ្យស្តាយ មានការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល។ នោះគឺការវាយប្រហារដោយផ្ទាល់ចេញពីដ្រូន Shahed លើមន្ទីរពេទ្យនៅតំបន់ Sumy ការវាយប្រហារលើទីក្រុងនានាក្នុងតំបន់ Donetsk ហើយដ្រូនវាយប្រហារកំពុងហោះហើរលើដែនអាកាសនៃតំបន់ Kyiv, Zhytomyr, Sumy, Chernihiv, Poltava, Kharkiv, Kirovohrad, Dnipropetrovsk និង Cherkasy។ ការវាយប្រហារពេលយប់បែបនេះហើយ ដែលរុស្ស៊ីធ្វើមកលើយើង គឺបំផ្លាញវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអ៊ុយក្រែន ហើយយប់នេះក៏មិនខុសពីយប់មុនៗដែរ ដែលបង្ហាញថា ការដាក់សម្ពាធលើរុស្ស៊ីត្រូវតែបន្ត ដើម្បីសន្តិភាព»។
ចំណែក នៅរុស្ស៊ីឯណោះ ក្រសួងការពារជាតិបានចេញរបាយការណ៍ថា ខ្លួនស្ទាក់ចាប់បានដ្រូនអ៊ុយក្រែនចំនួន៥៧គ្រឿង ខណៈបើយោងតាមមន្ត្រីនៅតំបន់ Krasnodar ភាគខាងត្បូង, ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានបង្កជាអគ្គិភ័យឆាបឆេះដេប៉ូប្រេងមួយកន្លែង។ មនុស្សជាង១០០នាក់ នាំគ្នាជួយពន្លត់ភ្លើង ហើយប្រតិបត្តិការរោងចក្រនៅទីនោះ ត្រូវផ្អាកជាបណ្តោះអាសន្នសិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?