Connect with us

ព័ត៌មានអន្ដរជាតិ

និយាយទូរស័ព្ទជាមួយ ត្រាំ ចប់, ហ្សេលេនស្គី ប្រកាសថា សន្តិភាពយូរអង្វែង នឹងសម្រេចបាននៅឆ្នាំនេះ

បានផុស

នៅ

ក្រោយសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាកិច្ចពិភាក្សាត្រូវបានមេដឹកនាំអ៊ុយក្រែន សរសើរថាប្រកបដោយផ្លែផ្កានោះ លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសលើបណ្តាញសង្គម X ថា «យើងជឿជាក់យ៉ាងមុតមាំថា នៅជាមួយអាមេរិក ជាមួយលោកប្រធានាធិបតីត្រាំ និងក្រោមការដឹកនាំរបស់អាមេរិក សន្តិភាពយូរអង្វែងនឹងសម្រេចបាននៅឆ្នាំនេះ»។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេល១ម៉ោង ​បន្ទាប់ពីលោក ត្រាំ ក៏ទើបនិយាយជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ២ម៉ោងកន្លះដែរ។

លោកហ្សេលេនស្គី និយាយថា ជំនួបតាមទូរស័ព្ទជាមួយលោក ត្រាំ លើកនេះ គឺកិច្ចពិភាក្សាប្រកបដោយភាពវិជ្ជមាននិងផ្លែផ្កា ហើយភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាស្នូលមួយចំនួន ជាពិសេសបទឈប់បាញ់តែម្តង។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ចំណែកលោក ត្រាំ ឯណោះ ក៏បង្ហោះលើបណ្តាញសង្គម Truth Social ដែរថា «លោកទើបតែបញ្ចប់ការហៅទូរស័ព្ទដ៏ល្អជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី នៃប្រទេសអ៊ុយក្រែន។ វាមានរយៈពេលប្រហែលមួយម៉ោង។ កិច្ចពិភាក្សាភាគច្រើនគឺជាប់ទាក់ទងជាមួយការហៅទូរស័ព្ទកាលពីម្សិលមិញជាមួយប្រធានាធិបតី ពូទីន ក្នុងគោលបំណងសម្របសម្រួលឲ្យទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែន ទទួលយកលក្ខខណ្ឌនៃសំណើនិងតម្រូវការរបស់ពួកគេ។ យើងកំពុងដើរត្រូវផ្លូវហើយ»។

យ៉ាងណាក្នុងអំឡុងពេលនោះ លោក ត្រាំ ក៏ប្រាប់ទៅមេដឹកនាំអ៊ុយក្រែនដែរ អំពីវិធីសាស្រ្តការពាររុស្ស៊ីមិនឲ្យវាយប្រហារគ្រប់គ្រងរោងចក្រថាមពលរបស់អ៊ុយក្រែនតទៅទៀត ដោយប្រមុខសេតវិមាន ប្រាប់ទៅលោក ហ្សេលេនស្គី ថា បើសិនជាឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពលរបស់អ៊ុយក្រែន នោះរុស្ស៊ី នឹងលែងហ៊ានវាយទៀតហើយ។

សូមជម្រាបជាថ្មី កិច្ចសន្ទនានេះកើតឡើងបន្ទាប់ពីលោក ត្រាំ ក៏និយាយទូរស័ព្ទជាមួយលោក ពូទីន ដែរ ដោយក្នុងអំឡុងពេលនោះ មេដឹកនាំវិមានក្រឹមឡាំង សុខចិត្តព្រមឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ ប៉ុន្តែមិនឯកភាពលើបទឈប់បាញ់ពេញលេញនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៩ នាទីutes មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

Sokha Hotels

ព័ត៌មានពេញនិយម