ព័ត៌មានអន្ដរជាតិ
ថៃអះអាងថាបទល្មើសឆបោកតាមអនឡាញថយចុះខ្លាំង ក្រោយកាត់ផ្តាច់សេវាសំខាន់ៗទៅមីយ៉ាន់ម៉ា
ការឆបោកលើបណ្តាញអនឡាញ ដែលកើតចេញពីមូលដ្ឋានមជ្ឈមណ្ឌល «Call- Center» ថយចុះយ៉ាងខ្លាំង បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ប្រេងឥន្ទនៈ និងអ៊ីនធឺណិតទៅមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២០ខែមីនានេះ។

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត សហការជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល បានចេញផ្សាយរបាយការណ៍ដែលបង្ហាញពីការថយចុះនៃករណីឆបោក ពី Call-Center បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសថៃក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ប្រេងឥន្ធនៈ និងអ៊ីនធឺណិតទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
របាយការណ៍នេះ បានបង្ហាញថា ករណីដែលទាក់ទងនឹងក្រុមឆបោកមានប្រភពចេញពី Call-Center បានធ្លាក់ចុះជិត ៣ម៉ឺនករណីស្មើនឹង ២៩.៧៩% នៅចន្លោះថ្ងៃទី៦ខែកុម្ភៈដល់ថ្ងៃទី៧ខែមីនាបើប្រៀបធៀបទៅនឹងខែមុនៗ។
ប្រទេសថៃបានផ្អាកការផ្គត់ផ្គង់អគ្គិសនីឆ្លងព្រំដែនទៅកាន់ទីតាំងចំនួនប្រាំក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៥ខែកុម្ភៈ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបបទល្មើសអនឡាញ ដែលមានប្រភពពី Call-Center ខណៈក្រុមឆបោកបានរីកសាយភាយនៅក្នុងទឹកដីរបស់ប្រទេសមីយ៉ាន់ម៉ា ដែលដំណើរការដោយក្រុមឧក្រិដ្ឋជន និងបុគ្គលិកជាពលករបរទេសដែលត្រូវបានជួញដូរដោយបង្ខំឱ្យបោកប្រាស់ជនរួមជាតិរបស់ពួកគេ។

អាជ្ញាធរក៏ថៃបានរាយការណ៍ពីការថយចុះជាទូទៅនៃករណីបោកប្រាស់ផ្សេងៗក្នុងរយៈពេលមួយខែកន្លងមកនេះ ដោយការឆាបោកទិញតាមអ៊ីនធឺណិតបានធ្លាក់ចុះពី ១៧២៧៤ ទៅ ១៣៦៨៤ ករណី, ការឆបោកការងារពី ២៩៩២ ករណី ទៅ ២៨៥៦ ករណី, ការឆបោករង្វាន់ឆ្នោតពី ២៧៨៧ ករណី ទៅ ២៥៩៩ ករណី, ការគំរាមកំហែងតាមទូរស័ព្ទពី ២១៥៧ ករណី ទៅ ១៤៩៨ ករណី, ការឆបោកវិនិយោគពី ១៥៨៧ ករណី ទៅ ១១៦៤ ករណី និងការក្លែងបន្លំពី ១២៩៣ ករណីទៅ ១០៩៩ករណី។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាការចូលប្រើអ៊ីនធឺណិតនៅតែមាននៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលធ្វើឱ្យមានការព្រួយបារម្ភថាអ្នកឆបោកមួយចំនួននៅតែអាចប្រើប្រាស់សេវាកម្មនេះសម្រាប់ប្រតិបត្តិការឆបោក។
ពាក់ព័ន្ធបញ្ហានេះនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ត្រូវបានគេរាយការណ៍ថា នឹងជួបជាមួយប្រធានគណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ លោក Sarana Boonbaichaiyapruck ដើម្បីពិភាក្សាអំពីវិធានការប្រកបដោយនិរន្តរភាពដើម្បីដោះស្រាយបញ្ហានេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?