ព័ត៌មានអន្ដរជាតិ
ត្រឹម៤៨ម៉ោង Netanyahu សម្លាប់មនុស្សនៅហ្គាហ្សាជិត ១ ០០០នាក់ ឥឡូវបញ្ជាឲ្យបើកប្រតិបត្តិការជើងគោកទៀត
លោក Benjamin Netanyahu បានចេញបញ្ជាឲ្យកងទ័ពអ៊ីស្រាអែល បើកការវាយប្រហារអាកាសទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ដោយមនុស្សជិត១ ០០០នាក់ ក្នុងរយៈពេលត្រឹម៤៨ម៉ោងប៉ុណ្ណោះ ហើយមិនត្រឹមប៉ុណ្ណឹង ឥឡូវលោកថែមទាំងបញ្ជាឲ្យបើកប្រតិបត្តិការជើងគោកនៅទីនោះថែមទៀត។

តួលេខពីក្រសួងសុខាភិបាលហ្គាហ្សា គិតត្រឹមរាត្រីថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥ និងត្រូវយកមកផ្សាយដោយសារព័ត៌មាន Inquirer បានបង្ហាញថា ត្រឹម២ថ្ងៃ (ថ្ងៃទី១៧និង១៨ខែមីនា) មានមនុស្សរហូតដល់ទៅ៩៧០នាក់ ត្រូវបាត់បង់ជីវិត ខណៈរាប់ពាន់នាក់ទៀតរងរបួស។
ការវាយប្រហារទ្រង់ទ្រាយធំនេះ គឺជាប្រតិបត្តិការ «Power and Sword» ដែលចាប់ផ្តើមនៅយប់ថ្ងៃទី១៧និងព្រឹកព្រលឹមថ្ងៃទី១៨ខែមីនា ដោយលោក Netanyahu បញ្ជាក់ថា ការវាយប្រហារនេះគឺដោយសារតែក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងនិងបដិសេធសំណើរបស់សហរដ្ឋអាមេរិក។

ក្រោយមក លោក Netanyahu ប្រកាសថា ការវាយប្រហារនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ មន្ត្រីអ៊ីស្រាអែល ត្រូវតែសម្រេចបាននូវគោលដៅទាំងបីនៅក្នុងជម្លោះហ្គាហ្សា គឺការនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ កម្ចាត់ក្រុមហាម៉ាស និងធានាថា ក្រុមសកម្មប្រយុទ្ធនេះ លែងបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតហើយ។
លុះមកដល់ថ្ងៃពុធទី១៩ខែមីនា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំថ្មីទៀត ដោយកងទ័ពបានសម្រុកចូលច្រករបៀង Netzarim ដែលជាតំបន់ពុះចែកភាគខាងជើងនិងខាងត្បូង ជ្រោយហ្គាហ្សា។

ក្នុងសារវីដេអូនៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានចេញការព្រមានចុងក្រោយទៅក្រុមហាម៉ាស ដោយតម្រូវឲ្យពួកគេដោះលែងចំណាប់ខ្មាំងនៅសេសសល់ជាបន្ទាន់។ អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសនៅមានចាប់ចំណាប់ខ្មាំង៥៩នាក់ក្នុងដៃ ហើយនោះក្នុងមាន២៤នាក់ត្រូវគេជឿថា នៅរស់។
សូមជម្រាបថា បូករួមទាំងតួលេខមនុស្សស្លាប់ចុងក្រោយនេះទៀត ធ្វើឲ្យចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក កើនដល់ ៤៩ ៥៤៧នាក់ ខណៈ ១១២ ៦០៣រងរបួសនិង១.៩លាននាក់រត់ភៀសខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មួយថ្ងៃសម្លាប់មនុស្សជាង៤០០នាក់ហើយ តែលោក Netanyahu ថា នេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន